ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ភ្លេចខ្លួនរត់លេងទឹកភ្លៀងតាមផ្លូវឆ្ងាយពីផ្ទះពេកបែជាវង្វេងផ្លូវហើយត្រូចសម្ថកិច្ចនាំមកសាលាសង្កាត់ភ្នំពេញថ្មី

0
409

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ពេលមេឃភ្លៀងក៏ចេញពីផ្ទះរត់លេងទឹកភ្លៀងតាមផ្លូវបែភ្លេចខ្លួនជាវង្វេងផ្ទះរកផ្លូវទៅវិញមិនឃើញហើយពេលនោះក៏មានសមត្ថកិច្ចប្រទះជួបកាលពីវេលាម៉ោង ២និង២០ នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវក្នុងភូមពោងពាយ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រួចនាំយកទៅសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីដើម្បីប្រកាសស្រាវជ្រាវស្វែងរកឪពុកម្តាយត្រលប់ទៅផ្ទះវិញ។

ក្មេងប្រុសវង្វេងផ្ទះឈ្មោះប៊ុនហួរអាយុ៩ឆ្នាំមានឪពុកឈ្មោះ វី មុខរបររត់ម៉ូតូកង់បី,ម្តាយឈ្មោះវីមុខរបរបម្រើការងារនៅហាង,ភោជនីយដ្ឋាន,មានបងប្អូន៣នាក់,រូបគេជាកូនច្បងនិងប្អូនស្រី២នាក់ទៀត។

តាមការរៀបរាប់របស់ក្មួយប្រុសខាងលើបានឲ្យដឹងខ្លះៗថាគាត់មិនបានស្គាល់ផ្ទះកន្លែងក្រុមគ្រួសារស្នាក់នៅឡើយទើបមកពីខេត្តបាត់ដំបងមកលេងឪពុកម្តាយនៅក្រុងភ្នំពេញហើយនៅរសៀលថ្ងៃទី២៩នេះឪពុកចេញទៅរត់កង់បីបាត់ម្តាយចេញទៅធ្វើការងារនៅហាងនៅផ្ទះជួល៣នាក់បងប្អូនខណៈដែលមេឃធ្លាក់ភ្លៀងរូបគេចេញរត់មកលេងទឹកភ្លៀងតាមផ្លូវ ទើបវង្វេងរកផ្លូវទៅផ្ទះវិញមិនឃើញដើរតាមផ្លូវមកដល់ខាងលិចសាលាសង្កាត់ភ្នំពេញថ្មីសមត្ថកិច្ចឃើញនាំយកមកសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីហើយប្រកាសស្វែងរកឪពុកម្តាយ ដើម្បីមកទទួលយកទៅវិញ ៕

ប្រភព៖ khmer Part

LEAVE A REPLY

Please enter your comment!
Please enter your name here