ឃើញឧកញ៉ា ទៀវិចិត្រ គាត់ហូបសត្វភៀងហើយចង់ស្រក់ទឹកមាត់ (មានវីដេអូខាងក្រោម)

0
1223

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញលោកឧកញ៉ា ទៀ វិចិត្រ បង្ហោះវីដេអូមួយពីសកម្មភាពរបស់លោកជិះទូកអូប័រចូលទៅក្នុងព្រៃកោងកាងដើម្បីស្វែងរកប្រភេទសត្វម្យ៉ាងឈ្មោះ ភៀង ដែលវារស់នៅក្នុងគល់ឈើ ដូចជាសត្វដួងដែរ ។


បើតាមរូបភាពនៅក្នុងវីដេអូនោះ លោកឧកញ៉ា ទៀ វិចិត្រ បានកាន់ពូថៅមួយ ហើយដើរចូលទៅក្នុងព្រៃកោងកាងដើម្បីកាប់គល់ឈើ រកសត្វភៀងនោះ យកមកជ្រលក់ជាមួយទឹកត្រីកោះកុង ដែលទុកនៅក្នុងចានរួចជាស្រេច មើលវីដេអូនោះ ពិតជាទំនងឆ្ងាញ់ខ្លាំងណាស់ ចង់ស្រក់ទឹកមាត់តាម ។


ក្រៅពីបង្ហោះរូបភាពវីដេអូ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ដំណើរផ្សងព្រេងក្នុងព្រៃកោងកាង ដើម្បីរុករកសត្វភៀង ដែលជាគ្រឿងសមុទ្រមានរសជាតិឆ្ងាញ់ ហើយប៉ូវដល់សុខភាពថែមទៀត ។

សូមទស្សនាវីដេអូខាងក្រោម៖

ដកស្រង់៖ ប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here