(ភ្នំពេញ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២:០០នាទី នៅមុខទីស្ដីការក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំពិធីវាយគង ទូងស្គរ ដើម្បីចូលរួមអបអរសាទរនៃការដាក់បញ្ចូល “ល្ខោនខោល” ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក អរូបីយនៃមនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រីទាំងអស់៕