ព្រះចៅអធិការវត្តមួយអង្គ ប្រ​ឌិ​តព័ត៌មានថាមានចោរចូលគាស់ទ្វារកុដ្ឋលួចយកសម្ភារៈមា​នតម្លៃនិងប្រាក់រាប់សិបលានរៀល​(ប្រាក់កឋិន​ទា​ន)…

0
273

កំលាំង​នគរបាល​ជំនាញ​នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បើកប្រតិបត្ដិការស្រាវជ្រាវនិងបំបែកសំ​ណុំរឿងដ៏ក្ដៅគគុ​ក ពាក់ព័ន្ធករណីក្លែងព័ត៌​មា​នថាមានចោរចូលលួចយកវត្ថុមានតម្លៃ​ និងគាស់ទ្វារកុដ្ឋអស់ប្រាក់រាប់សិបលានរៀល​ នៅក្នុងវត្តទេពឧណ្ណារាម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​  ។

កំពង់ស្ពឺ​ ៖​ កាលពីថ្ងៃទី២៩ខែ១១ឆ្នាំ២០១៨ វេលាម៉ោង​០២៖២៧នាទី មានព្រះសង្ឍមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម​ ស្ថិត​ក្នុង​ភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បាន​មកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដ្ឋលួចយកសម្ភារៈមា​នតម្លៃនិងប្រាក់រាប់សិបលានរៀល​(ប្រាក់កឋិន​ទា​ន)​ ។

ក្រោយពីទទួលពាក្យបណ្ដឹងជំនាញធ្វើកា​រ​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿង​និងកំណត់បានមុខសញ្ញាប្រព្រឹត្ដបទល្មើសជាក់ស្ដែង​ដោយពិនិត្យតាម​លក្ខណៈបច្ចេក​ទេស​វិទ្យាសាស្ត្រ​និងមាន​តម្រុយភិនភាគស្លាកស្នាម​មួយចំនួន​ដែលអាចធ្វើ​ ការកត់សំគាល់​​អំពី​អត្ដសញ្ញាណ​ជនសង្ស័យ​ បន្ទា​ប់​ពីធ្វើការយ៉ាងយកចិត្ដទុកគឺជំនាញកំណត់​បានមុខសញ្ញាក្នុងករណីខាងលើគឺជាដើមបណ្ដឹងតែ​ម្ដងឈ្មោះ​ ម៉ន អឿន ភេទប្រុស អាយុ ៤២ឆ្នាំ​ ជា​ព្រះចៅអធិការវត្តទេពឧណ្ណារាម ដែលបានប្រ​ឌិ​តព័ត៌មាន​ និងបានរៀបចំភស្ដុតាងស្លាកស្នាម​ក្លែងបន្លំសមត្ថកិច្ច ដោយបាន​យកប្រាក់អស់ចំនួន 16050000រៀល និងប្រាក់ដុល្លាចំនួន 900
ដុល្លា​ហើយគប់បំបែកកញ្ចក់ទ្វារឲ្យបែកគាស់ទ្វារដែកធ្វើដូចចោរគាស់​ ។

នៅថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កម្លាំងនគរបា​ល​ក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនី​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ ​បានចុះធ្វើការស្រាវជ្រាវបន្ថែម​រហូតធ្វើឲ្យជនសង្ស័យខាងលើឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្ដនិងបានរៀបចំផែនការនេះ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​(ផ្ទាល់ព្រះអង្គ)។

តាមការឲ្យដឹងបន្ថែមពីលោកវរសេនីយ៍ឯក​ ឃុត​សុផល​ អធិការស្រុក​សំរោងទង​ បញ្ជាក់​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​អតីត​សង្ឍអង្គនេះរៀបចំផែនកា​រលួចយកប្រាក់របស់វត្ដគឺដោយសារតែមាន​បញ្ហផ្ទាល់ខ្លួនជំពាក់លុ​យគេដោះស្រាយមិនចេញ​បែកគំនិតរៀបចំផែនការថាចោរលួច។ បច្ចុប្បន្ន​មុខសញ្ញា​​ខាងលើជំនាញបានបញ្ជូនមក​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​ នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ PL

LEAVE A REPLY

Please enter your comment!
Please enter your name here