កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុករថយន្ត ដែលក្រឡាប់លើទ្រូងផ្លូវ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង០១ និង០៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
រថយន្តកូរ៉េ ពណ៌ខៀវ ស្លាកលេខមើលសម្គាល់លែងកើត បានរងការខូចខាត មានសណ្តោងសឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ចាម 4A-0344(ដឹកទឹកផ្លែឈើ) បើកបរក្នុងទិសដៅពីជើងទៅត្បូង បានក្រឡាប់លើទ្រូងផ្លូវ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
រីឯរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីនដាយ (ផ្លូវ៥) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-7089 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ បឿត ភេទប្រុស នៅខេត្តព្រៃវែងមកដល់ចំនុចកើតហេតុ មិនប្រយត្ន័ បានបុករថយន្តដែលក្រឡាប់នោះ របួសធ្ងន់តែម្តង ។
មូលហេតុបឋមបង្កឡើងដោយរថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ក្រឡាប់លើទ្រូងផ្លូវ មិនដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺ រួមផ្សំនិងអ្នកបើកបររថយន្តផ្លូវ៥ បើកបរធ្វេសប្រហែស ៕