ឯកឧត្តម ឃួង ស្រេង សុំឲ្យប្រតិភូទីក្រុងឆុងឈីងពិនិត្យលទ្ធភាពជួយសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុង

0
356

(ភ្នំពេញ) ប្រតិភូក្រុងឆុងឈីងប្រទេសចិនដឹកនាំដោយឯកឧត្តម ចូវ គីឈីង អនុប្រធាន គណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិនទីក្រុងឆុងឈីងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៩វិច្ឆិកានេះដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងលើវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម,ទេសចរណ៏និងវប្បធម៌។

ឯកឧត្តម ឃួង ស្រេង បានជំរាបជូនភ្ញៀវពីសក្តានុពលដែលរាជធានីភ្នំពេញមាន ជាពិសេសការវិនិយោគលើវិស័យផ្សេងៗដូចជា៖ផ្នែកសំណង់,ទេសចរណ៏,អប់រំ ពាណិជ្ជកម្ម,កសិកម្មជាដើមហើយរាជធានីភ្នំពេញត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង។ឯ.ឧអភិបាលបានថ្លែងទៀតថា៖ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ចូវ គីឈីង​ និងប្រតិភូនៅរាជធានីភ្នំពេញនាពេលនេះ គឺបានបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នាដែលបានចុះអនុស្សារណៈជាមួយគ្នាតាំងពីឆ្នាំ២០០៤មកនិងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា.ចិនផងដែរ។

 

ឯកឧត្តម ឃួង​ស្រេង បានស្នើទៅភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់របស់ប្រទេសចិន១នេះឲ្យពិនិត្យលទ្ធភាពក្នុងការជួយសាងសង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែរបស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន។ឯកឧត្តម ចូវ គីឈីង បានបង្ហាញពីភាពរីកចំរើនរបស់ទីក្រុងឆុងឈីងនាពេលបច្ចុប្បន្នដែលរដ្ឋាភិបាលចិនចាត់ទុកថា៖ជាកន្ទុយនាគ ឯទីក្រុងសៀងហៃជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល។ឆុងឈីង ជាទីក្រុងឧស្សាហ៏កម្មដ៏ សំខាន់១របស់ចិនដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង,ផលិត កុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។ឯកឧត្តម ចូវ គីឈីង ក៏បាន      អញ្ជើញឯកឧត្តម ឃួង ស្រេង ទៅធ្វើទស្សនកិច្ចនៅទីក្រុងឆុងឈីងដើម្បីផ្លាស់ប្តូរបទ ពិសោធន៏ពីការអភិវឌ្ឍន៏ទីក្រុងកាន់តែឆាប់កាន់តែល្អ។ ឯកឧត្តម ឃួងស្រេង បានសំ រេចទទួលយកសំណើរនេះហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here