(ភ្នំពេញ) ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រុមការងារ ចុះជួយមូលដ្ឋាន ស្នើសុំជួយរៀបចំប្រព័ន្ធទឹកស្អាត ពន្លឿនប្លងដី និងធ្វើផ្លូវ ដាក់លូ នៅ ក្នុង មូលដ្ឋានជូនពួកគាត់ ព្រោះ សព្វថ្ងៃ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ជួបការលំបាកច្រើន។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ២ នៅ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ វិច្ឆកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អ៊ុច គឹមអន ជាក្រុមការងារថ្នាក់ជាតិចុះជួយក្នុងខណ្ឌច្បារអំពៅ ព្រមទាំងមន្ត្រីថ្នាក់ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋជាច្រើនាក់ ។
ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី គឺផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកំពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីធានាថា ១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
អ្នកស្រី សុខ សារ៉េត តំណាងឲ្យសហគមន៍វាលស្បូវ និងប្រជាពលរដ្ឋរស់នៅភូមិព្រែកធំមួយ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ដូចប្រជាពលរដ្ឋ រស់នៅសង្កាត់ផ្សេងៗទៀត បញ្ហាទឹកគឹខ្វះខាតទឹកស្អាតខ្លាំងណាស់ ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្នបញ្ហាមួយចំនួនខាងលើនេះ កំពុងប្រឈមយ៉ាងខ្លាំង ដែលតម្រូវឲ្យថ្នាក់លើ ជួយដោះស្រាយជូន ដើម្បី បានប្រើប្រាស់ ទៅតាមតម្រូវការរបស់ពួកគាត់ផង ។
លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឆ្លើយតបទៅនឹងការលើកឡើងថា របស់សហគមន៍វេលស្បូវ គឺពាក់ព័ន្ធនឹងទឹកស្អាត និងភ្លើងអគ្កិសនីនេះ ហើយការងារនេះនៅពេលរៀបចំបែងចែកឡូតិ៍ បងប្អូនដែលបានសាង់សង់ទីជំរកនៅទីនេះហើយ ក៏រដ្ឋបាលខណ្ឌផ្នែកទៅតាមសូមពររបស់ប្រជាពលរដ្ឋ ក៏បានធ្វើលិខិតទៅខាងអគ្គិសនី និងខាងរដ្ឋាករទឹក ហើយកន្លងមកនេះ រដ្ឋាករទឹក និងអគ្គិសនីក៏បានចុះមកពិនិត្យទីតាំងនេះរួចមកហើយ ។ លោកបានបន្តការងារគឺបានបញ្ចូលក្នុងឆ្នាំ២០១៩ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាទឹកគឺរដ្ឋខណ្ឌតែងតែដឹកជូនជានិច្ច ឲ្យតែបងប្អូននៅទីនោះខ្វះខាត់ទឹកហើយ គឺឡានទឹកមួយដឹកមករហូត មិនដែលខកខានទេ ឲ្យតែប្រជាពលរដ្ឋបាលខណ្ឌប្រាប់ ។ មួយទៀត រឿងភ្លើងគឺខណ្ឌដោះស្រាយមិនចេញទេ មិនដឹងដឹកមកពីណាទេ បើទឹកដឹកបាន ផ្លូវជួយឈូសឆាយ ហើយជួយសំរួលឲ្យបាន ហើយសៀវភៅស្នាក់នៅបានជួយរួចរាល់ហើយ ។ លោកបានបន្ថែមពាក់ព័ន្ធនឹងការងារដោះស្រាយបាន គឺដោះស្រាយជូនប្រជាពលរដ្ឋតែម្តង មិនឲ្យមានការពិបាកទេ ។ ឯកឧត្តម មានចាន់ យ៉ាដា អភិបាលរង រាជធានីភ្នំំពេញបានបញ្ជាក់ថា រាល់ការងារពាក់ព័ន្ធ ទៅ និងតម្រូវការ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ អភិបាលខណ្ឌ ត្រូវរៀបចំការងារ នេះជារួម ធ្វើការដោះស្រាយ ជូនបងប្អូន។
ឯកឧត្តមបន្តថា ត្រូវកំណត់រើសយកមន្ត្រីជាប់កិច្ចសន្យា៣នាក់ក្នុងមួយសង្កាត់ ដើម្បីជាអ្នកទទួលនូវសេវារបស់បងប្អូនប្រជាពលរដ្ឋ ហើយតាំងពិការប្រើប្រាស់យុន្និការនេះមក គឹមើលឃើញថាការលើកឡើង និងរិះគន់បានកាត់បន្ថយយ៉ាងច្រើន ។
ឯកឧត្តមបានបន្ថែមទៀតថា មានកត្កា៤ចំណុច ដែលវេទិការផ្សព្វផ្សាយនិងពិគ្រោះយល់បល់គឺមានសារៈសំខាន់ណាស់ នឹងជាការផ្តល់ឳកាស និងបង្កលក្ខណៈឲ្យមានការចូលរួម យោបល់មតិ ចំងល់បញ្ហាប្រឈម ក្នុងការរិះគន់ក្នុងនៃស្ថាបនាពីគ្រប់ភាគី ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីធ្វើការផ្លាស់ប្តូរ នៅទស្សនៈស្វែងរកពីឫគល់បញ្ហាពិតប្រាកដ ដើម្បីដាក់វិធានការសមស្រប ដោះស្រាយសំណួរ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋគ្រប់រូប ។
សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៨នេះ ក្រុមប្រឹក្សារាជធានីបានទទួលសំណើរ និងសំណូមពរផ្ទាល់មាត់ ចំនួន១៧នាក់ ស្មើនឹង២៣បញ្ហា ដែលបានឆ្លើយបំភ្លឺក្នុងវេទិការួចមកហើយ និងសំណួរ សំណើរពរជាលាយលក្ខណ៍អក្សរចំនួន៩១ច្បាប់ ស្មើនិង៩៤បញ្ហា ចែកចេញជា១១មន្ទីរ វិស័យ ហើយក្នុងចំណោមបញ្ហា ដែលបានលើកឡើងដោយប្រជាពលរដ្ឋ សរុបចំនួន៩៤បញ្ហា ក្នុងនោះបានដោះស្រាយរួចចំនួន ៥៤បញ្ហា បានសិក្សាដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរួច ចំនួន៣៦បញ្ហា និងមិនទាន់បានដោះស្រាយចំនួន០៤បញ្ហា ៕