(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តឹក ឆ្នាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Tomas Lanstrom មន្រ្តីរដ្ឋាភិបាលស៊ុយអ៊ែត និងជាប្រធានជាន់ខ្ពស់ នៃកម្មវិធីអប់រំ និងសុខភាព របស់នាយកដ្ឋានស៊ីដា សម្រាប់អង្គការអន្តរជាតិ រួមទាំងតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕