DJ Hero មកពីកម្មវិធីវិញ ងងឹតមុខ បើករថយន្តអែបលើ​ចិញ្ចើមផ្លូវមុខវិទ្យាល័យបឹងត្របែក ដើម្បីសំរាកបន្តិច​ តែបែរជាដេកលក់ ត្រូវចោរបេីកទ្វារឡានយកលុយអស់ជាង១មុឺនដុល្លារ!

0
534

រាជធានីភ្នំពេញ ៖ បុរសជាពិធីករម្នាក់ ដែលពូកែលេងសំដី ទាក់ចិត្តស្រីៗ ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បេីកបររថយន្តម៉ាកព្រូសពណ៍សពាក់ស្លាកលេខភ្នំពេញ ២AH-៤១៣៤ បេីកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សគោលបំណងទៅផ្ទះវិញ ស្រាប់ងងឹតមុខរួចក៏បេីករថយន្តអែបនិងចិញ្ចេីមផ្លូវ ដើម្បីសំរាកបន្តិច​ ក្រែងបានធូរស្រាល តែបែរជាដេកលង់លក់ មិនដឹងពេលណា លុះភ្ញាក់ឡេីងទេីបដឹងថា ត្រូវជនសង្ស័យបេីកទ្វាររថយន្ត លួចយកកាបូបស្ពាយ នៅក្នុងរថយន្ត ដោយមានលុយជាង១មុឹនដុល្លារ និងទូរស័ព្ទ២គ្រឿង យកទៅបាត់ហើយ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃពុធ​ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ មុំ សាម៉េត ហៅ ឌីជេ​ ហេរ៉ូ​ (DJ Hero) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ បច្ចប្បន្នស្នាក់នៅផ្ទះលេខ១២Eo តាមផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានអោយដឹងថា នៅមុនកេីតហេតុ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលរួមកម្មពិធីអ្នករាប់អានគ្នា រួចពេលត្រលប់មកវិញ ក៏បេីករថយន្តខ្លួនមកវិញតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីទិសដៅពីត្បូងមកជេីង

ស្រាប់តែងងឹតមុខនិងមិនស្រួលខ្លួនរួចក៏បេីករថយន្តអែបខាងឡើងនៅលេីចិញ្ចេីមផ្លូវ ហេីយក៏សង្ងំដេកអោយធូរបន្តិច ដឹងអីដេកលង់លក់ មិនដឹងពីពេលណាទេ រហូតភ្ញាក់ដឹងខ្លួនម៉ោង៦ព្រឹក ទើបភ្ញាក់ដឹងខ្លួនមក ស្រាប់តែបាត់ទ្រព្យសម្បត្តិ ដែលក្នុងកាបូប មានដូចជា លុយ១ម៉ឺនដុល្លាជាង និងទូរស័ព្ទ ២គ្រឿង ហេីយរហូតមកដល់រសៀលថ្ងៃដដែលនេះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ដេីម្បីអោយជួយស្រាវជ្រាវ ។

ក្រោយមក​ឌីជេ​ហេរ៉ូ​នឹងទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃផ្នែកព្រហ្មទណ្ឌ ក្រែងឆាប់បានជាងណាមួយទូរស័ព្ទគាត់ដែលបាត់នោះ ព្រោះនៅតេចេញចូលនិងនិយាយឆ្លេីយឆ្លងបានធម្មតានៅឡេីយទេ ៕ (ដោយ​ ម៉េង​)

LEAVE A REPLY

Please enter your comment!
Please enter your name here