ព្រះសីហនុ ៖ នៅរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀងបានហូរកាត់លើផ្លូវជាតិលេខ៤ ក្នុងចំណុចគីឡូម៉េត្រលេខ១៦និង១៧ ស្ថិតក្នុងភូមិ-រឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ។
លោកហេង សោភ័ណរិទ្ធ បញ្ជាក់ថា ទឹកមានកម្ពស់២តឹក ហូរកាត់ស្ពានស្ទឹងសំរោង មានចម្ងាយប្រមាណ១០០ម៉ែត្រ ។ ចំពោះការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដើម្បីបញ្ចៀសបញ្ហាខូចខាត ក៏ដូចជាគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ ៕