យុវជនម្នាក់ថត​សែលហ្វី​យ៉ាងស្អាតសង្ហារួចផ្តាច់សង្ខាខ្លួនឯង ដោយចងក សំលាប់ខ្លួន ព្រោះខឹងឪពុករារាំង សេចក្តីស្នេហាគេ

0
235

ឧ​ត្ត​រ​មានជ័យ៖ ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ធ្វើអត្តឃាត​ចង.ក សម្លាប់ខ្លួន នៅ​ល្ងាច​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ចំការ​ដំឡូង ដឺ​ថ្លុក​កណ្តោល ខាងត្បូង​ឈាង​ខាងកើត​ភូមិ​ពងទឹក ចំងាយ ៧០០ម៉ែត្រ ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សាកសព​ឈ្មោះ សុភា រ៉ា​មី ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ភ្លង់​ចាស់ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​ខ្សែ​បន្តោង​កូនសោរ​ម៉ូតូ​មក​ចង.ក​សម្លាប់ខ្លួន នៅ​មែកឈើ ដើម​ស្ទាវ ចំណុចកើតហេតុ ។

ឪពុក​ស្តីបន្ទោស​សាកសព ឈប់​ឲ្យ​ទាក់ទង​ស្រឡាញ់គ្នា​ជាមួយ​កូន​អ្នកភូមិ​ចេក​ក្បូរ ព្រោះ​កូនស្រី​គេ​នៅ​ក្មេង។ លុះ​ព្រឹក​ឡើង​សាកសព​ក៏​ចេញទៅ​ភ្ជួរ​នៅ​ភូមិ​រាជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប រហូតដល់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៥ព្រឹក សាកសព​បាន​ចុច​ទូរស័ព្ទ​មក​ប្រាប់​ឪពុក​ថា គាត់​ឈប់​ភ្ជួរ ត្រឡប់ទៅផ្ទះ​វិញ​ហើយ តែ​មិន​បានឃើញ​សាកសព​មក​ផ្ទះ​ទេ លុះ​នៅ​ម៉ោង៥ល្ងាច ស្រាប់​តែមាន​អ្នកភូមិ​ប្រាប់ថា​ឃើញ​ម៉ូតូ​របស់​បងខ្លួន (សាកសព) ចត​ទុក​នៅ​ចំការ​ខាងត្បូង​ភូមិ​ពងទឹក។

ភ្លាមនោះ​រូប​ខ្លួន​ក៏រ​ត់ទៅ​មើល​ហើយ​ឃើញ​ស្នាម​ដានជើង​ដើរចេញ​ពី​ម៉ូតូ រូប​ខ្លួន​ក៏​ដើរ​តាមរក ហើយ​បានឃើញ​បងខ្លួន​ចង.ក ស្លាប់​បាត់ទៅហើយ ។ បន្ទាប់មក​ខ្លួន​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ។

សាកសព​ស្លាប់​ដោយសារ​ធ្វើ អត្តឃាត (ចង.ក)ពិតប្រាកដ​មែន ព្រោះ​ខឹង​ឪពុក​ហាម​មិន​ឲ្យ​ទាក់ទង​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់។ សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here