នៅភ្នំពេញ៖ ភ្លៀងរលឹមតាំងពីយប់ ទើបតែរាំង នៅមុននេះបន្តិចទេចុះខេត្តដែលអ្នករស់នៅ យ៉ាងម៉េចដែរ ? ឥឡូវក្រសួងធនធានទឹក ជូនដំណឹងបន្ថែម ស្តីពីព្យុះទីហ្វុង USAGI មកលើប្រទេសកម្ពុជា ។
ភ្នំពេញ ៖ ព្យុះទីហ្វុង USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ដោយបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោក ក្នុងល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។
រាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology