កាណូតបុក កាតណូតឮដូចរន្ទះ បើថាផ្លូវគោកទៅវាចង្អៀត ហើយផ្លូវទឹកនេះនៅមានគ្រោះថ្នាក់ទៀត

0
432

ខេត្តកំពង់ធំ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមដងស្ទឹងសែន ត្រង់ចំណុចអូរអេង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ សែម ឆុំ ភេទប្រុស អាយុ59ឆ្នាំ ស្នាក់នៅភូមិកំពង់គោរក្រោម ឃុំកំពង់គោ ស្រុក
កំពង់ស្វាយ បានបើកកាណូតពីលើទៅក្រោម ក្រោយពេលបុកមនុស្ស និងកាណូតលិចបាត់ក្នុងទឹក
( សមត្ថកិច្ចកំពុងស្រាវជ្រាវ )។

ចំណែកភាគឺម្ខាងទៀត អ្នកបើកបរកាណូតឈ្មោះ ទេស ហ៊ ភេទប្រុស អាយុ47ឆ្នាំ ស្នាក់នៅ ភូមិពានពន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកកាណូតទិសដៅពីក្រោម ឡើងលើ(ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ) ។

សន្និដ្ឋានជាបឋម គឺបង្កមកពីអ្នកបើកបរកាណូតឈ្មោះទេស ហ៊ បើកបរច្រូតកែងចូល ផ្លូវទឹករបស់គេខ្វះការប្រុងប្រយត្ន័ ។ ករណីនេះសមត្ថកិច្ចជំនាញបានចុះទៅដល់ទីកន្លែងកើត ចងក្រងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវ ស្វែងរកជនរងគ្រោះ ៕

ប្រភព៖ Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here