សម្តេចតេជោ ហ៊ុន សែន បំពេញបំណង លោក ហុង ភារិន និងបងប្រុស ហុង ភារុន

0
351

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហោះសារមួយនៅបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេច ដោយបានបញ្ជាក់ថា «ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុននៅមុននេះបន្តិចនៅគេហដ្ឋានរបស់ខ្ញុំ»។

នៅក្នុងសាររបស់សម្តេចបានបញ្ជាក់បន្ថែមទៀតថា «គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់ នូវបំណងនិងគោលដៅដែលហុង ភារិនចង់ទៅដើម្បីងាយស្រួល ដល់ការជួយរបស់យើងឱ្យ ស្រប ជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន»។

សាររបស់សម្តេចតេជោបានបន្ថែមថា ៖ ខ្ញុំក៏បានជួយដល់ហុង ភារុនដែលរៀនចប់បរិញ្ញាបត្រនិង កំពុងធ្វើកា រនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន។

សូម​ជម្រាប​ថា៖  និសិ្សត​ឆ្នើម ហុង ភារិន នាពេលថ្មីៗ​នេះ បានបង្ហាញ​អំពី​សមត្ថភាព និងទេពកោសល្យ​នៃការចងចាំ​របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ Super 100 ដោយ​បានទទួលកោត​សរសើរ និងគាំទ្រ​យ៉ាងខ្លាំង​ពីគណៈកម្មការ រួមទាំង​មហាជន​ជាច្រើន ទាំងក្នុង​ប្រទេស និងក្រៅប្រទេស ហើយយុវជន ហុង ភារិន ត្រូវបាន​មហាជន​ទូទៅ​ដាក់ឈ្មោះជាអច្ឆរិយ​កម្ពុជា ភារិន ទៀតផង។

និស្សិតឆ្នើមយុវជន ហុង ភារិន គឺជាកូនទី២ ក្នុងចំណោម​បងប្អូនប្រុស​២នាក់  មាន​អាយុ២៣ឆ្នាំ មានទីកន្លែង​កំណើត​នៅភូមិថ្នល់​បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្ត​កំពង់ចាម។ និស្សិតឆ្នើមយុវជន ហុង ភារិន ជាកូនគ្រួសារ​កសិករ​ដែលមាន​ជីវភាព​លំបាក ដោយសារ​ឪពុក​ម្តាយ បាន​លែងលះ​គ្នា ភារិន បានខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​អាហារូបករណ៍​ព្រះរាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេស​អភិវឌ្ឍន៍​ជនបទ។ ក្តីសុបិន្ត​របស់និស្សិត​ឆ្នើមថ្នាក់​បរិញ្ញាបត្រឆ្នាំទី៤​រូបនេះ គឺចង់យក​ចំណេះដឹង​ដែលខ្លួនបាន​ខិតខំរៀនសូត្រ​មកអភិវឌ្ឍប្រទេស​ជាតិ។

សូមបញ្ជាក់ជូនថា ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ យុវជន ហុង ភារិន បានមកដល់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងក្រុមយុវជនផងដែរ ហើយមិន ត្រឹមតែប៉ុណ្ណោះទេ ក៏ឃើញវត្តមានសារព័ត៌មានធំៗក្នុងប្រទេសកម្ពុជា បានចុះទៅសម្ភាសន៍ ផ្ទាល់ជាមួយ ភារិន ថែមទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here