មន្ត្រីយោធា ៤៥រូប លះបង់ងារជាឧកញ៉ា និងចំនួន១៦រូប បានសម្រេចចិត្តបោះ បង់តួនាទី និងលាលែង ពីកងយោធពលខេមរភូមិន្ទ

0
357

នាយទាហាន ដែលមានឋាន: ជាឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា បម្រើការនៅអគ្គបញ្ជា ការ នៃកងយោធពល ខេមរភូមិន្ទ មានចំនួនសរុប ៦១នាក់ ហើយក្នុងចំណោមនោះមាន៤៥រូប បានសម្រេចចិត្ត បោះបង់ងារជាឧកញ៉ា និងចំនួន១៦រូប បានសម្រេចចិត្តបោះ បង់តួនាទី និងលាលែង ពីកងយោធពលខេមរភូមិន្ទ។

​ការសម្រេចចិត្តបែបនេះ គឺបន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ត្រូវសម្រេចចិត្តជាបន្ទាន់ ជ្រើសរើសយកតែមួយ រវាងងារជា «ឧកញ៉ា» ឬតួនាទីក្នុងក្របខណ្ឌ ជាកងកម្លាំងប្រដាប់អាវុធជាតិ។

ឯ.ឧ នាយឧត្តមសេនីយ៍៍ ឈុំ សុជាតិ អ្នកនាំ ពាក្យក្រសួងការពារជាតិ បានអោយដឹងកាលពីល្ងាចថ្ងៃទី៦ ខែកញ្ញាថា មន្ត្រីនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការ ខ.ម មានងារជាឧកញ៉ា មានចំនួន ៦១រូប ខណះចំនួន ឧកញ៉ានៅក្រសួងការពារជាតិ នៅមិនទាន់សរុបនៅ ឡើយទេ។ ​ដោយលោកបានបញ្ជាក់ថា ក្នុងចំណោមឧកញ៉ា ចំនួន ៦១រូប គឺមានចំនួន ១៦រូប បាន​សុំ​ចេញពីជួរកងទ័ព និងចំនួន ៤៥​នាក់ លះបង់ងារជាឧកញ៉ា ដោយសម្រេចយកកងទ័ពវិញ។

 

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាន់បានមានប្រសាសន៍បញ្ជាក់ នៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ថា មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ របស់កម្ពុជា ដែលរួមមាន កងយោធពលខេមរភូមិន្ទ នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះឡើយ។ ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា ឧកញ៉ា ត្រូវសម្រេចចិត្តជាបន្ទាន់ ជ្រើសរើសយកតែមួយរវាងងារជា ឧកញ៉ា ឬតួនាទីក្នុងក្របខណ្ឌជាកងកម្លាំងប្រដាប់អាវុធ៕

ដក់ស្រង់ពី FB  កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here