អភិបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារសុវត្ថភាព សន្ដិសុខ ជួនបងប្អូនក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃនេះហើយ

0
510

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបានរាជធានីភ្នំពេញ និងឯកឧត្តមឧត្ដមសេនីយ៏ ស ថេត ស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះពិនិត្យទីតាំង វេទិការអុំទូក នៅមុខព្រះបរមរាជវាំង ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៨ ។

ការងារសន្តិសុខ ការងារអនាម័យ ការងារសង្គ្រោះ ការងារតុបតែង និងការងារត្រៀមបង្ការផ្សេងៗ បានត្រៀមលក្ខណៈយ៉ាងល្អបំផុត ដើម្បីផ្តល់ជូនបងប្អូននូវភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។

ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ មានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនពីសង្គម នោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិក៏នឹងកើតមានដូចគ្នាដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here