បងស្រីម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៦ទៅសំរាលកូននៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវក៏ឆ្លងទន្លេរ តែរឿងសំណាងនោះគឺ ០៩ / ០៩ / ២០១៩

0
433

សៀមរាប៖ កាលពីព្រឹកវេលាម៉ោង៦ និង៣០ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីស្រ្តីម្នាក់ខណៈដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ទៅសំរាលកូននៅមន្ទីរពេទ្យតែមកដល់ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបមិនទាន់ដល់ពេទ្យផងក៏ត្រូវឈឺពោះសំរាលកូននៅតាមផ្លូវជាតិតែម្តងត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងបងប្អូនអ្នកធ្វើដំណើរដូចគ្នាជួយសម្រាលបានជោគជ័យដោយសុវត្ថិភាព ។

បន្ទាប់ពីសម្រាលហើយ និងទទួលសេចក្តីរាយការណ៍ភ្លាមដល់លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងបានចាត់អោយក្រុមការងារធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះជួយបញ្ជូនស្ត្រីនិងកូនខាងលើទៅមណ្ឌលសុខភាពឃុំបាគងដើម្បីពនិត្យថែទាំបន្តទៀត៕

ប្រភព៖ Facebook
កែរសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here