កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវរន្ធត់ចិត្តមួយបានកើតឡើង ក្រោយស្ត្រីសម្រាលកូនម្នាក់ បានស្លាប់បាត់បង់ជីវិតបន្សល់ទុកឲ្យកូននៅកំព្រា មិនមានម្តាយហៅដូចក្មេងដទៃ។ ស្ត្រីម្នាក់នេះបានផុតដង្ហើម ខណៈពេលសម្រាលកូនចំពេលគាត់កំពុងតែមានជំងឺគាំងបេះដូង បណ្តាលឲ្យគាត់បានស្លាប់តែម្តងក្រោយពេលសម្រាលកូនរួច។
រឿងរ៉ាវគួរឲ្យសង្វេគមួយនេះ ត្រូវបានសរសេរលើគណនីហ្វេសប៊ុកឈ្មោះ Marany Som Nob Chet ដោយរៀបរាប់ទាំងក្តីអាល័យថា «បានឮដំណឹងនេះពិតជាមិនគួរឲ្យជឿទេលោកអើយ មិនទាន់បានឃើញមុខកូនផងក៏លាចាកលោកទៅហើយ បន្សល់ទុកឲ្យកូនរស់នៅដ៏សែនវេទនា គ្មានម្តាយហៅនឹងគេ គ្នាបានត្រឹមសោកស្ដាយតែប៉ុណ្ណោះ។ កើតជាតិណាណាសូមកុំឲ្យអាយុខ្លីដូចជាតិនេះសូមឲ្យវិញ្ញាណក្ខន្ធទៅឲ្យបានសុខចុះ ទោះបីជាខ្ញុំទើបតែស្គាល់បងក៏ដោយ ក៏ខ្ញុំនៅតែសោកស្ដាយចំពោះការបាត់បង់បងស្រីមួយនេះ»។
ក្រោយពីគាត់បានសរសេររៀបរាប់បែបនេះ ធ្វើឲ្យមនុស្សជាច្រើនចូលរួមកាន់ទុក្ខក្នុងការដែលបាត់បង់បងស្រីម្នាក់ ហើយក៏មានការអាណិតអាសូរកូនតូចជាខ្លាំង ព្រោះនៅក្មេងកើតមក គឺត្រូវបាត់បង់ម្តាយបាត់ទៅហើយទាំងមិនបានជួបមុខគ្នាផង។ ក្នុងនោះក៏មានបងម្នាក់ដែលគាត់បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដោយសារតែគាត់ធ្លាប់បានបាត់បង់ម្តាយ ហើយរឿងរ៉ាវរបស់គាត់ស្រដៀងទៅនឹងការស្លាប់របស់បងស្រីដែរ។ គាត់បានប្រាប់ឲ្យដឹងថា គាត់បានបាត់បង់ម្តាយក្នុងខណៈដែលម្ដាយរបស់គាត់បង្កើតគាត់ហើយគាំងបេះដូង។
គួរបញ្ជាក់ផងដែរថា ស្ត្រីដែលបានស្លាប់ក្នុងពេលសម្រាលកូនដោយការគាំងបេះដូងនោះមានឈ្មោះថា យី ចាន់ណា ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនអង្គមេត្រី៕ប្រភពFB