ប្រជាពលរដ្ឋខណ្ឌពោធិសែនជ័យ ស្នើឲ្យអាជ្ញាធររាជធានីជួយរៀប ចំសណ្តាប់ធ្នាប់ តាមដង ផ្លូវសាធារណៈ និងធ្វើផ្លូវនៅក្នុងមូលដ្ឋាន ជូនពួកគាត់ផង

0
308

ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិសែន បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រុមការងារ ចុះជួយមូលដ្ឋាន ស្នើសុំជួយរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនិងធ្វើផ្លូវបេតុង នៅ ក្នុង មូលដ្ឋានជូនពួកគាត់ ព្រោះ សព្វថ្ងៃ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ភាគច្រើនជាផ្លូវដី។ ចំណែក សង្កាត់ដែលមានទីតាំងនៅជាប់ផ្លូវជាតិ គ្មានសណ្តាប់ធ្នាប់ ទើបពួកគាត់ស្នើសុំឲ្យថ្នាក់លើជួយដោះស្រាយជូន។


នៅក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ២ នៅ ខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី ១៥ វិច្ឆកា លោក ប៉ោ ឆាយ តំណាងប្រជាពលរដ្ឋ រស់នៅសង្កាត់ ចោមចៅ និង លោក ស្រីភួង សាវ៉ាន តំណាងប្រជាពលរដ្ឋរស់នៅសង្កាត់បឹងធំ ក៏ដូចប្រជាពលរដ្ឋ រស់នៅសង្កាត់ផ្សេងៗទៀត បានលើកជាសំណើរ និងសំណូមពរ ជូនដល់ក្រុម ប្រឹក្សារាជធានីភ្នំពេញឲ្យជួយកសាងហេដ្ឋរចនាសម្ពន័ន្ធ ធ្វើផ្លូវ ដាក់លូ និងជួយរៀបចំសណ្តាប់ ធ្នាប់ តាមដងផ្លូវសាធារណៈ ជូនពួកគាត់។ ប្រជាពលរដ្ឋបន្តថា បច្ចុប្បន្នបញ្ហាទាំងពីរនេះខាងលើ នេះ កំពុងប្រឈមយ៉ាងខ្លាំង ដែលតម្រូវឲ្យថ្នាក់លើ ជួយដោះស្រាយជូន ដើម្បី បានប្រើប្រាស់ និង លុបបំបាត់ភាពអនាធិបតេយ្យជាបន្តទៀត។


ប្រជាពលរដ្ឋសំណូមពរនេះ គឺផ្លូវបេតុងដែលឯកឧត្តមអភិបាលរាជធានធានី បានសន្យា ផ្តល់ ឲ្យប្រវែង ១០០០ម៉ែត្រ រួចហើយ ។សព្វថ្ងៃភូមិខ្ញុំវាលំបាក ៗពេលណាដែលមានកម្មករចេញពីមកគឺស្ទះហ្មង ទី១គឺផ្សារ គឺមានការលំបាកពេលណាកម្មករចេញមកមានការកកស្ទះតែម្តង ។ ដូច្នេះ សុំឯកឧត្តមមេតា ជួយសម្រួលដល់បញ្ហានេះផង។


ឯកឧត្តម មានចាន់ យ៉ាដា អភិបាលរង រាជធានីភ្នំំពេញបានបញ្ជាក់ថា រាល់ការងារពាក់ព័ន្ធ ទៅ និងតម្រូវការ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋនេះ អភិបាលខណ្ឌ ត្រូវរៀបចំការងារ នេះជារួម ធ្វើការដោះស្រាយ ជូនបងប្អូន។ លោក អភិបាលរង ក៏បានជម្រាបជូនប្រជា ពលរដ្ឋផង ដែរថា នៅពេលនេះ សម្រាប់រាជធានីភ្នំពេញ នឹងបានបង្កើតគណៈកម្មការ ពិសេសមួយ ដើម្បី ដោះស្រាយការកកស្ទះនៅក្នុងរាជធានី ។

ឯកឧត្តមបន្តថា សព្វថ្ងៃការកកស្ទះ នៅជុំវិញព្រលានយន្ត ហោះ គឺជាបញ្ហាមួយប្រឈមដ៏ធ្ងន់ធ្ងរ ដែលបញ្ហានេះ លោក នឹងរៀប ចំជាមួយខណ្ឌពាក់ព័ន្ធចំនួន ស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ទីរសាធរណៈការ ពិសេស នគរបាលសណ្តាប់ធ្នាប់ ដើម្បី សិក្សាពីហេដ្ឋរចនាសម្ព័ន្ធឲ្យបានលម្អិត ដើម្បី ចុះដោះស្រាយពិបញ្ហាកកស្ទះនេះ។

សូមបញ្ជាក់ថា៖ ខណ្ឌពោធិសែនជ័យមាន១៣ សង្កាត់គឺ សង្កាត់ចោមចៅ កាកាប ក្រាំងធ្នង់ កោករកា សំរោងក្រោម ពន្សាំង ត្រពាំងក្រសាំង ស្នោរ ឪឡោក កំបូល កន្ទោក បឹងធំ និងសង្កាត់ភ្លើងឆេះរទេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here