ឯកឧត្តម អ៊ាង សុផល្លែត ពិភាក្សាលើផែនការ និងគោលនយោបាយបរិស្ថាន សម្រាប់គម្រោងកសាងប្លង់គោលប្រើប្រាស់ដីនៅក្រុងព្រះសីហនុ

0
216

នៅរសៀលថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបក្រុមជំនាញការនៃក្រសួងដែនដី ហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Hong Yongcheol ដើម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធផែនការ និងគោលនយោបាយបរិស្ថានសម្រាប់ការកសាងប្លង់គោលក្រុងព្រះសីហនុ និងខេត្តព្រះសីហនុទាំងមូល។

ក្រោយពីបានស្តាប់នូវរបាយការណ៍គម្រោងសង្ខេប ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់នូវអនុសាសន៍សម្រាប់ក្រុមជំនាញការរៀបចំការងារបន្ត ទី ១. ពិនិត្យអំពីនិរន្តភាពនៃការប្រើប្រាស់ប្រភពទឹកតំបន់ក្បាលឆាយ ទាំងក្នុងពេលបច្ចុប្បន្ន និង រហូតដល់ឆ្នាំ២០៣៨ ទី២. យកចិត្តទុកដាក់ជាចំបងលើបញ្ហាអាងប្រព្រឹត្តកម្មទឹកកង្វក់ និងទី៣. បញ្ចូលបញ្ហាការគ្រប់គ្រងសំណល់រឹងទៅក្នុងការរៀបចំប្លង់គោល។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ ២០១៦ ដែលក្នុងនោះមានចំណុចមួយផ្តោតលើការរៀបចំប្លង់គោលសម្រាប់ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here