មុនចេញដំណើរ គួរពិនិត្យយានយន្តរបស់អ្នក ជៀសវាងហេតុការណ៍បែបនេះ កើតឡើង…!!!!

0
287

សូមបងប្អូនអានសាររបស់បងប្រុសម្នាក់ ដែលបានជួបគ្រោះថ្នាក់ផ្ទាល់ ជួបបញ្ហាហ្វ្រាំង ABS និងវិធីការពារខ្លួនរបស់បងប្រុសទាំងអស់គ្នា….

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកបានបង្ហោះ សារសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន បញ្ហាហ្វ្រាំង ABS ដោយខ្ញុំមិនអាចគ្រប់គ្រងល្បឿននិងចង្កូតបានឡើង រួចក៏កាច់រេខ្លាំងទៅខាងឆ្វេង ទាញយ៉ាងណាក៏មិនឈ្នះ ហ្វ្រាំងជាន់លែងសុី ខ្ញុំក៏អបចង្កូតតិចៗហើយព្យាយាមកាច់មកដីភូមិវាលមួយ ចៃដន្យវាចូលរណ្តៅដែលជីកតាមដងផ្លូវរួចក្រឡាប់យកតែម្តង។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorngkream Kim បានបង្ហោះសារទាំងមូលនៅក្នុងហេតុការណ៍នោះថា “ទឹកដោះម្តាយថ្លៃ!

អរគុណបងប្អូនដែលបារម្មណ៍អំពីខ្ញុំ ពេលនេះខ្ញុំមិនអីទេ ខ្ញុំបានសម្រាកនៅមន្ទីពេទ្យហើយ សុខភាពក៏មិនអីដែរ។

គ្រោះថ្នាក់កើតឡើងគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ៗវ័យទាំងអស់។ វាគួរអោយខ្លាចណាស់។

ឡានខ្ញុំបើកសុខៗតាមផ្លូវពីបាវិតទៅក្រុងសួងម្នាក់ឯង តាមផ្លូវកអណ្តើក ស្វាយអន្ទរ និងអូរាំងឪ រួចចូលក្រុងសួងតាមដំណើរបេសកកម្មការងារ ពេលមកដល់ភូមិអំពិលតាពក ស្រុកអូរាំងស្រាប់តែឡានមានបញ្ហាហ្វ្រាំង ABS ដោយខ្ញុំមិនអាចគ្រប់គ្រងល្បឿននិងចង្កូតបានឡើង

រួចក៏កាច់រេខ្លាំងទៅខាងឆ្វេង ទាញយ៉ាងណាក៏មិនឈ្នះ ហ្វ្រាំងជាន់លែងសុី ខ្ញុំក៏អបចង្កូតតិចៗហើយព្យាយាមកាច់មកដីភូមិវាលមួយ ចៃដន្យវាចូលរណ្តៅដែលជីកតាមដងផ្លូវរួចក្រឡាប់យកតែម្តង។ ខ្ញុំបានយកដៃពឹងចង្កូត ខ្នងផ្អែកណែនទៅក្រោយ ពេលជិតក្រឡាប់ខ្ញុំបានយកដៃទាំងពីរមកផ្អិបនឹងដើមទ្រូវនឹងលើកជង្គង់ឡើងលើដើម្បីការពារខ្លួននិងក្បាល ហើយសំណាងដែរឡានមិនសូវលឿនទើបខ្ញុំមិនមានរបួស។

សូមផ្តាំផ្ញើរបងប្អូន ចូរប្រយត្ន័ប្រយែងពេលបើកបរ ហើយពិនិត្យយានយន្តអោយមែនទែនមុនចេញដំណើរផ្លូវឆ្ងាយ។ ខ្ញុំមានស្មារតីការពារខ្លួនពេលនឹងតែកូនចិត្តមួយក៏គិតថាមិនរស់ទេព្រោះឡានវេចង្កូតខ្លាំងមែនទែន។

អរគុណម្តងទៀត ដល់សមាជិកគ្រួសារ មិត្តរួមការងារ មិត្តភក្តិ បងប្អូនជិតឆ្ងាយដែលបារម្មណ៍”។

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here