(កំពង់ឆ្នាំង) រឿងក្មេងស្ទាវ១ក្រុមដែលតែងតែស្ទាក់និងដេញគប់បំបែក កញ្ចក់រថយន្តអ្នកដទៃនៅពេលយប់ ទុកជាការកម្សាន្តរបស់ខ្លួននោះ ត្រូវ
នគរបាលឃាត់បាន៨ នាក់ជាមួយម៉ូតូ៤គ្រឿង។
លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលព័ត៌មាន ថាៈ មានក្រុមក្មេងស្ទាវមួយក្រុមតែងតែពួនស្ទាក់ និងខ្លះជិៈម៉ូតូ ដេញគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិ លេខ៥ ចាប់ ពីចំណុចភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ រហូតទៅដល់ចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ។
បណ្តាលឲ្យខូចខាតអស់រថយន្តជាច្រើនគ្រឿង និងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមក្មេងទាំងនោះ បានធ្វើសកម្មភាព គប់កញ្ចក់រថយន្ត ជនរងគ្រោះបណ្តាល អោយបែក ២កន្លែង និងរងរបួសបែកក្បាល អ្នកបើកបររថយន្តម្នាក់ផងដែរ ។
លោកឧត្តមសេនីយ៍ ទោ បានបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ និងបណ្តឹងតាមរយៈ ទូរសព្ទ័ ពី ជនរងគ្រោះជាម្ចាស់រថយន្ត ប្រមាណ ជាង 20 គ្រឿងតែក្នុងរយៈពេលតែ 2 យប់ប៉ុណ្ណោះ។
លោកក៏បានទទួលការណែនាំពីឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត ហើយក៏បានបញ្ជារ កម្លាំងតាមគោលដៅ សហការគ្នា ចាប់ពីក្រុងកំពង់ឆ្នាំង រហូតដលើស្រុក បរិបូរណ៌ ដើម្បីពួនស្ទាក់ចាប់ក្រុមក្មេងទំនើងទាំងនេះ។
ដោយមិនត្រូវទុកក្រុមក្មេងទាំងនេះ បង្ករភាពអសន្តិសុខ ដល់សង្គម ក៍ដូចជាធ្វើអោយមានជនរងគ្រោះជារៀងរាល់ថ្ងៃឡើយ ។
ជាលទ្ធផលនោះយប់ថ្ងៃទី ១៣ ខែវិច្ឆិកាកម្លាំងរបស់លោកបានស្ទាក់ចាប់បានជនដៃដល់ចំនួន ៣ នាក់ដែលកំពុងធ្វើសកម្មភាពគប់កញ្ចក់រថយន្តគេនៅចំណុចផ្សារបរិបូណ៌។ ហើយបានយកមកសាកសួរ ទើប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៥ នាក់បន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ជនដៃដល់ទាំង៨នាក់មាន១-ឈ្មោះ សេង ហាន អាយុ ២០ ឆ្នាំ២ឈ្មោះអុំ ចន អាយុ ២០ឆ្នាំ៣ ឈ្មោះយឿនចាន់ឌី អាយុ១៨ឆ្នាំ ៤ ឈ្មោះ សៀន សារ៉ាត់អាយុ 16ឆ្នាំ, ៥ ឈ្មោះ ម៉ាល់ ចាន់ រ៉ុង អាយុ១៧ឆ្នាំ ,៦ឈ្មោះហ៊ន សុខចាន់ អាយុ ២៧ឆ្នាំ ,៧ ឈ្មោះឌឿន សីហាអាយុ ១៧ឆ្នាំ និង ៨ ឈ្មោះ ខាំ ឈាងម៉ាលី អាយុ ២០ ឆ្នាំ។
អ្នកទាំង៨ នាក់មានទីលំនៅស្រុកបរិបូណ៌។ បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់ រួមនិងម៉ូតូ ជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៤គ្រឿង ត្រូវបានចាត់ការតាមផ្លូវច្បាប់៕ប្រភពFB