រថយន្តស៊េរីទំនើបមួយគ្រឿង ប្រលះម៉ូតូកង់បីឥណ្ឌាពីក្រោយ​បប៉ើង​ទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យ…

0
276

(ភ្នំពេញ)​៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកPORSCE បុកម៉ូតូកង់បីឥណ្ឌាពីក្រោយប៉ើងទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលបុរសម្នាក់រងរបួសធ្ងន់​ រួចរថយន្តបង​្ក​បានបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់យកមកដោះស្រាយគ្នានៅនិងកន្លែងកើតហេតុវិញ។

ហេតុការណ៍នេះបាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើងកាលពីវលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥​ ខែវិច្ឆិការ​ ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣១០កែងនិងផ្លូវ៩៥ ស្ថិត​ក្នុង​សង្កាត់បឹងកែងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីំនើបមួយគ្រឿងម៉ាកPORSCHEពណ៌ទឹកមាសពាក់ស្លាកលេខ​ ភ្នំពេញ2BE2212ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខ​ កណ្តាល1Z-1222

បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូកង់ប៉ើងទៅប៉ះរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-4458ចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងយ៉ាងដំណំចំណែកម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់បន្ទាប់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កបានព្យាយាមបើករត់មកដល់ចំណុចផ្លូវលខ៣៥០កែងនិងផ្លូវលេខ១៦៣ត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ។រីឯម៉ូតូកង់បីរងការខូចខាតស្ទើទាំស្រុង។

ក្រោយកើតហេតុ ខាងម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយខាងម្ចាស់រថយន្តព្រូលដើម្បីបញ្ចប់រឿង ចំណែកខាងម៉ូតូកង់បីធ្វើកាសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here