ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់

0
237

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់យោងតាម អនុលោមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ សរណន ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់។

ផ្អែកលើសភាពការណ៍ជាក់ស្តែងនៃការវិវត្តអ័កាសធាតុ ពាក់ព័ន្ធនឹងឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយដែលបច្ចុប្បន្ន បានរំកិលចុះមកក្រោម កាត់លើកម្ពុជាក្នុងរយៈពេល ០២-០៣ ថ្ងៃខាងមុខនេះ។

ស្ថានភាពបែបនេះ ធ្វើឲ្យ៖

១- ចាប់ពីថ្ងៃទី ១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណ កើន

ឡើងជាលំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យ បណ្តាខេត្តមួយចំនួនប្រឈមនឹង ជំនន់ទឹកភ្លៀង ។

២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា_បណ្តារាជធានី-ខេត្តដែលអាចប្រឈមខ្ពស់នឹង

ជំនន់ទឹកភ្លៀង មាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់

ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។

ដោយ៖ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here