នៅយប់ថ្ងៃទី១៣ កញ្ញា គឺពិធីសែនព្រះខែ សម្រាប់អ្នកជាប់ខ្សែចិន

0
815

ភ្នំពេញ ៖ ​នៅ​រាត្រី​ថ្ងៃ​​ទី១៣ កញ្ញា ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានជាប់សែស្រឡាយ​ចិន​ នឹងមាន​រៀប​ចំ​​ពិធី​សែន​​​​នំ​ព្រះ​ខែនៅ​តាម​លំនៅ​ឋាន​​រៀង​ៗ​ខ្លួន ដែល​ពិធី​សែន​ព្រះខែ​នេះ ជា​ពិធី​មួយ​ក្នុង​ចំណោម​ពិធី​ផ្សេង​ៗ​របស់​ជនជាតិ​ចិន និង​ប្រជាពលរដ្ឋ​ខ្មែរ​សែស្រឡាយ​ចិនដែលជាប្រពៃណី និង​​តែងតែមាន​ជំនឿ​ ។

​​ការ​រៀបចំ​ពិធី​​សែនព្រះខែនេះ​ គឺប្រជាពលរដ្ឋ​​បាន​មានជំនឿថា​ ក្នុងក្រុមគ្រួសារនឹង​​ទទួល​បាន​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន និង​​ទទួល​បាន​តែ​ភាព​ជោគជ័យ ។​

ការ​រៀបចំ​សែន​​នោះ​ គឺមាននំពារ​ពណ៌​ស​តូច​-​ធំ នំពារ​តាំង​នំ នំពារ​ពិសេស​តូច​-​ធំ ង៉ូ​វ​យី​ង ង៉ូ​វ​យ៉េ​ង​ធំ តូច ង៉ូ​វ​យ៉េ​ង​ស្នូល​ត្រាវ ង៉ូ​វ​យ៉េ​ង​ស្នូល​ដូង​ពង​ទា នំ​កោ​ទទឹក នំ​កោ​មាន​ស្នូល នំ​កោ​អត់​ស្នូល នំ​កោ​អត់​ស្នូ​គង់​ស៊ី​អ៊ី​ម​តូច​-​គង់​ស៊ី​អ៊ី​ម​ធំ នំ​កោ​អត់​ស្នូល​រូប​នាគ នំ​ស្លឹក​តយ​ស្នូល​ឈូក​ពង​ទា រួម​ទាំង​មាន​​ផ្លែ​ឈើគ្រប់មុខផងដែរ​ ។

ដកស្រង់ពី កោះសន្តិភាព កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here