រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំ កំណត់តំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ឫស្សីកែវ សម្រាប់ប្រជាពលរដ្ឋកាន់កាប់លំនៅឋាននិង សាងសង់

0
399

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណៈជន ដែលជាអ្នកកាន់ កាប់លំនៅ ឋាននិង សាងសង់ ទាំងអស់ ដែលមានទីតាំងនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបាន ជ្រាបថាៈគណៈកម្មការរដ្ឋបាល នៃតំបន់វិនិច្ឆ័យខាងលើ នឹងបើកកិច្ចប្រជុំផ្សព្វ ផ្សាយសេចក្តី ប្រកាស ជាតំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ ព្រឹក នៅបរិវេណសាលាសង្កាត់ឫស្សីកែវ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលជាអ្នកកាន់កាប់លំនៅឋាន និង ដីសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធ ដែលមានក្បាលដីស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទាំងអស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ នៅក្នុងទីតាំង និងតាមកាលបរិច្ឆេទ កំណត់ខាងលើដើម្បីស្តាប់ការផ្សព្វផ្សាយសេចក្តីប្រកាស តំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីគណៈ កម្មការរដ្ឋបាល ស្តីពីដំណើរការវិនិច្ឆ័យ និងការចូលរួមក្នុងដំណើរការ ចុះបញ្ជីដីធ្លីដែល មានលក្ខណៈ ជា ប្រព័ន្ធ ឲ្យបានគ្រប់ៗគ្នា ៕

សូមអានខ្លឹមសារបន្ថែមខាងក្រោម៖

ដោយ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here