ហាងស្ប៉ា និងស្ទីមមួយកន្លែងបង្កប់សេវាកម្មបំរើផ្លូវភេទសុទ្ធតែនារីស្អាតៗ តែត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងចុះបង្ក្រាប

0
903

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩ ៣០នាទី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាន ៖ អ្នកគ្រប់គ្រង ០៣នាក់, បុគ្គលិកធម្មតា ០៤នាក់, សន្តិសុខ ០១នាក់, នារីម៉ាស្សា ២៣នាក់ (អនីតិជន០២នាក់) និងភ្ញៀវ ០៦នាក់ មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី។

ប្រភពៈ Facebook
កែរសម្រួលដោយៈ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here