ផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ក្រោមស្នាដៃរបស់យុវជនម្នាក់ ដែលសុំលុយឪពុកមិនបាន ក៏ដុតផ្ទះខ្លួនឯងចោល ហើយក៏រាលដាលឆេះដល់ផ្ទះអ្នកជិតខាងផ្សេងទៀតតែម្ដង។
ប៉ុន្តែអ្វីជាអកុសលនោះ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវជាប្អូន និងបុរសម្នាក់ទៀត ត្រូវជាឪពុករបស់ជនបង្ក បានស្លាប់។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Kapuchea Thmey
កែរសម្រួលដោយ៖ NCN Daily