ភ្នំពេញ ៖ ករណីនេះបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបានសុំលុយឪពុកទិញថ្នាំសុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយចោលរហូតឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។
ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះគឺប្អូននិងឪពុកបានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបន្ទាប់ពីប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីនេះអាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿងហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង ៕
ប្រភព៖ កម្ពុជាថ្មី
កែរសម្រួលដោយ៖ NCN Daily