ពិតជាកម្សត់ខ្លាំងណាស់..! ប្អូនស្រីក៏ស្លាប់ រីឯបងប្រុសទាំង៣ដែលមានជម្ងឺវិកលចរិត មិនតែប៉ុណ្ណោះគ្មានញាតិមិត្តអ្នកភូមិផងរបងជាមួយមកនៅកំដររោងសពទៀត ពិតជាពិបាកភ្នែកមើលណាស់..(មានវិដេអូ)

0
309

ជារឿងមួយគួរឲ្យអាណិតអាសូរជាខ្លាំងដោយមានគណនីហ្វេសប៊ុកឈ្មោះ Monus Komst បានឲ្យដឹងថាគ្រួសារមួយក្នុងខេត្តកំពង់ចាម បានជួបរឿងអកុសលដោយម្ដាយឪពុកលែងលះគ្នា បន្សល់ទុកឲ្យកូនស្រី រស់នៅជាមួយបងប្រុសទាំង៣ដែលមានជម្ងឺវិកលចរិត។

 

អ្វីដែលអាណោធអាធមនោះកាលពីពេលថ្មីៗនេះ​ នារីជាប្អូនស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ ៦A រហូតដល់បាត់បង់ជីវិត។

រហូតដល់ពេលធ្វើបុណ្យសពនោះគឺមិនមានសាច់ញាតិ ឬអ្នកភូមិ មកជួយកំដរចូលរួមច្រើននោះទេ គឺមានតែមិត្តភក្តិជិតស្និទ២នាក់ប៉ុណ្ណោះដែលបានមកចូលរួម និងកំដរសាកសព។

ហេតុការណ៍នេះបានកើតឡើងនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយមានការសរសេររៀបរាប់ថា៖ “ហេតុអ្វីក៏ជីវិតមួយនេះកំសត់ម្ល៉េះ ប្អូនស្រីក៏ស្លាប់ហើយ មិនសូវ មានញាតិមិត្តមក ជួយជ្រោមជ្រែង ម្តាយឱពុក បែកបាក់គ្នាទៅបាត់ស្រមោល មានបងប្រុស បីនាក់ សុទ្ធតែសតិមិនគ្រប់គ្រាន់ទៅទៀត។ តើជីវិតបងៗ គាត់ទាំងបី បន្ទាប់ពី ប្អូនស្រីធ្លាប់ជាជំហគ្រួសារបាត់បង់ជីវិតទៅបែបនេះនឹងទៅជាយ៉ាងណា”៕

(មានវិដេអូ)

ប្រភព៖  Monus Komst

LEAVE A REPLY

Please enter your comment!
Please enter your name here