កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ ហ្គ្រីន មីដូរ ឌីវេឡុបមេន បានដួលសន្លប់តៗគ្នាចំនួន៤០នាក់ ដោយសារតែ…(ចុចអានបន្ត)

0
226

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងរោងចក្រ ហ្គ្រីន មីដូរ ឌីវេឡុបមេន ចំណុចភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល ដោយមានកម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ ហ្គ្រីន មីដូរ ឌីវេឡុបមេន បានដួលសន្លប់តៗគ្នាចំនួន៤០នាក់ ។

បើតាមប្រភពព័ត៌មានពីកម្មករកម្មការិនីនៅក្នុងរោងចក្របានប្រាប់ឲ្យដឹងថា មុននិងមានហេតុការណ៍ដួលសន្លប់នេះកើតឡើងដោយសារតែ បុរសម្នាក់ជាអ្នកបកប្រែភាសាចិននៅក្នុងរោងចក្រនោះ បានស្រែកសម្លុតកម្មករខ្លាំងៗ ធ្វើឲ្យស្ដ្រីជាកម្មការិនីម្នាក់ដែលកំពុងធ្វើការមានការភ័យតក់ស្លុត បណ្ដាលឲ្យដួលសន្លប់មុនគេ ភ្លាមៗនោះ ក៏មានកម្មករកម្មការិនីចំនួន៣៩នាក់ បានដួលសន្លប់ ក្នុងនោះដែរមានបុរសចំនួន២ នាក់ផងដែរ ។

ដោយសារឃើញហេតុការណ៍បែបនេះសន្ដិសុខយាមរោងចក្រខាងលើនេះបាន ទាក់ទងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងទៅរថយន្ដសង្គ្រាះបន្ទាន់ ៧១១ ដើម្បីដឹកជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ ។

ជាមួយគ្នានោះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាអ្នកបកប្រែភាសាចិននោះមកសួរនាំពាក់ព័ន្ធការស្រែកសម្លុុតដល់កម្មករបណ្ដាលឲ្យដួលសន្លប់ចំនួន៤០នាក់ ។

ក្រោយពេលមានហេតុការណ៍ដួលសន្លប់ តំណាងរោងចក្របានឲ្យកម្មករកម្មការិនីទាំងអស់ចេញពីក្នុងរោងចក្រ និងបានឲ្យឈប់សម្រាកមួយកំណាត់ថ្ងៃ ព្រោះខ្លាចមានហេតុការណ៍ដួលលសន្លប់បន្ដទៀត ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here