ពលរដ្ឋដែលធ្លាប់រស់នៅអគារប៊ូឌិញ ចង់តបស្នងសងគុណ ទើបចង់អញ្ជើញ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមពិធីឡើងផ្ទះថ្មីរបស់គាត់

0
721

(ភ្នំពេញ) ប្រជាពលរដ្ឋម្នាក់ ដែលធ្លាប់រស់នៅលើអគារប៊ូឌិញ បានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកថា គាត់ ចង់គោរពអញ្ជើញឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ដើម្បីជាការតបស្នងសងគុណ។

នៅលើទំបណ្តាញសង្គមហ្វេកប៊ុក គឺឈ្មោះ លោក វុទ្ធី ដែលជាអ្នកធ្លាប់រស់នៅអគារប៊ូឌិញ បានបង្ហោះថា  ដោយសារតែមានការដោះស្រាយយ៉ាងល្អ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ទើបធ្វើឲ្យលោកទទួលបានសំណងពីការដោះដូរអគារប៊ូឌិញ ហើយមានថវិកាទៅផ្ទះថ្មី។

លោក វុទ្ធី បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់លោកថា «ជាថ្មីម្តងទៀតខ្ញុំសូមអរគុណដល់ឯកឧត្តម ជា សុផារ៉ា ដែលបានជួយដោះស្រាយយ៉ាងល្អ ទើបខ្ញុំទិញផ្ទះមួយនេះបាន។ ខ្ញុំចង់អញ្ជើញគាត់ចូលរួមពិធីឡើងផ្ទះថ្មីនេះណាស់ តែមិនដឹងអញ្ជើញគាត់តាមរបៀបណាទេ? បងប្អូនណាដឹងជួយប្រាប់ផង ពីពលរដ្ឋធ្លាប់រស់នៅអគារប៊ូឌិញ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គឺជាតួអង្គដ៏សំខាន់ជួយសម្របសម្រួលក្នុងការដោះស្រាយរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន រហូតប្រជាពលរដ្ឋព្រមចាកចេញពីកន្លែងស្នាក់នៅជាទីស្រឡាញ់របស់ពួកគេ ទៅរកកន្លែងស្នាក់នៅថ្មី។ មានការលើកឡើងថា ក្រៅពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ការដោះដូរអគារប៊ូឌិញ ប្រហែលជាមិនអាចទទួលបាជោគជ័យនោះឡើយ។

សូមបញ្ជាក់ថា កាលឆ្នាំ២០១៧ ប្រជាពលរដ្ឋប្រមាណជា ៤៩៣គ្រួសារ បានសម្រេចចិត្តចាកចេញពីកន្លែងស្នាក់នៅពោរពេញដោយស្លាកស្នាមអនុស្សាវរីយ៍ជាច្រើនរបស់ពួកគេនៅក្នុងអគារប៊ូឌិញ (សាងសង់ឡើងក្នុងឆ្នាំ១៩៦៤) ជាមួយការព្រមព្រៀងកន្លែងស្នាក់នៅក្នុងមួយម៉ែត្រការ៉េប្រមាណ ១,៤០០ដុល្លារ ទៅឲ្យក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here