MC៖ នាព្រឹកថ្ងៃទី១៨ កញ្ញា ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការបន្ថែមជុំវិញការ រៀបចំសណ្តាប់ធ្នាប់ និងកិច្ចការពារ សន្តិ សុខ សុវត្ថិភាព ជាពេសគឺល្បែងស៊ីសងតាម Online នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺការទប់ស្កាត់អោយបាននូវបទល្មើស ផ្សេងក្នុងឱកាសបុណ្យនេះ ដើម្បីបង្កភាពកក់ក្តៅ ជូនបងប្អូន ប្រជាពលរដ្ឋធ្វើ ដំណើរទៅវត្តអារាមនានា និង ទៅស្រុកកំណើត ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការ នគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំគណៈ បញ្ជាការឯក ភាពរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងជារៀងរាល់ខែ ដើម្បីពង្រឹងសន្តិសុខការ រៀបចំសណ្ដាប់ធ្នាប់ ល្បែងគ្រប់ប្រភេទ រួមទាំងល្បែងតាម Online ជូនប្រជាពលរដ្ឋឲ្យបានល្អនៅក្នុងរាជធានីភ្នំពេញ ។ដោយឡែក សម្រាប់ខែនេះគឺជាខែដែលបងប្អូន ប្រជា ពលរដ្ឋបាននិងកំពុងប្រារព្ធនូវពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ កងកម្លាំងប្រដាប់អាវុធទាំង២ភេទ អាជ្ញាធរដែនដី កំលាំងពាក់ព័ន្ធទាំងអស់ត្រូវតែ ពង្រឹងបន្ថែម នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយ ប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅវត្តអារាម ក៏ដូចជា ចាកចេញពីផ្ទះទៅកាន់បណ្ដាខេត្តនានា និងចាកចេញ ពីរាជ ធានីភ្នំពេញទៅស្រុកកំណើតរបស់ពួកគាត់។ ដូច្នេះទេយើងត្រូវការពារភូមិឋានលំនៅឋានរបស់ពួកគាត់ ពិសេស លើបទល្មើសចោលកម្ម លួច ឆក់ ប្លន់ជាដើម។
ឯកឧត្តមអភិបាល បានបញ្ជាក់ផងដែរថា កន្លងមកនេះឃើញថា ការអនុវត្តការងារ ពិសេសការទប់ស្កាត់ នូវបទល្មើសផ្សេងៗ ឃើញថា មានលក្ខណៈល្អប្រសើរហើយ តែយើងមិនត្រូវបន្ធូដៃទេ គឺត្រូវខិតខំប្រឹង ប្រែងបន្ថែមទៀត។ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ក្នុងរយៈពេល៤ខែនេះបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៦៨លើក លើ ៦៩លើក មានន័យថា បានថយចុះមួយលើក យើងបង្ក្រាបបាន ៦៤ករណី ហើយបទល្មើសដែលយើងផ្ដោតសំខាន់នោះគឺ បទល្មើសលួច ឆក់ ប្លន់ ពិសេស បទល្មើសវាយយកម៉ូតូ ដែលតែងតែកើតមានឡើង នៅតាមមូល ដ្ឋានខណ្ឌចំនួនបី ខ្លាំងក្លាជាងគេនោះគឺ នៅខណ្ឌដង្កោ ខណ្ឌពោធិ៍ សែនជ័យនិងខណ្ឌសែនសុខ។
ឯកឧត្តម ស ថេត ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះយើងបាន ដាក់កម្លាំងសមត្ថកិច្ចប៉ូលីសរហូតដល់ ២៣៥១នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមវត្តអារាមចំនួន១៤៩វត្ត និងនៅកន្លែងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ការពារសន្តិសុខជូនប្រជាពលរដ្ឋដែលពួកគាត់ត្រូវធ្វើដំណើរទៅវត្តអារាមដើម្បីធ្វើបុណ្យ ក៏ដូចជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅតាមស្រុកកំណើត ។ ដោយឡែកការសម្រួលចរាចរណ៍ផ្លូវគោក ក៏យើងបាននិង កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនផងដែរ បើទោះបីនៅពេលមេឃកំពុងភ្លៀងធ្លាក់ ពេលយប់ ថ្ងៃយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចរបស់យើងនៅតែឈរជើងនៅតាមគោលដៅរបស់ខ្លួន ដើម្បីសម្រូលចរាចរណ៍ជូន ប្រជា ពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះ បញ្ហាគ្រោះអគ្គីភ័យ ក៏ដូចជាបញ្ហាគ្រឿងញៀន ក៏ត្រូវបានលើកឡើង នៅក្នុងកិច្ច ប្រជុំនោះផងដែរដើម្បីមានវិធានការយ៉ាងណាបង្ការនិងទប់ស្កាត់កុំឲ្យកើតឡើង នូវគ្រោះអគ្គិភ័យ ខណៈ ដែលគ្រោះមហន្តរាយនេះនៅតែកើតមាន ។ចំណែកបញ្ហាគ្រឿងញៀនគឺជាបញ្ហាប្រឈមមួយ ដែលតម្រូវឲ្យ អាជ្ញាធរក៏ដូចជាសមត្ថកិច្ចទាំងអស់ត្រូវរួមសហការគ្នាដើម្បីទប់ស្កាត់ ពិសេសអនុវត្តអោយបានទៅ តាមការ ណែនាំរបស់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវ ធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់នូវគ្រឿងញៀន នៅតាមបណ្តា ក្លឹបកំសាន្តផ្សេងៗនៅក្នុងរាជធានីភ្នំពេញ៕
ដោយ៖ NCNDaily