ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ វត្តលង្ការព្រះកុសុមារាម

0
704

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះបាន​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ វត្តលង្ការព្រះកុសុមារាម សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ដោយពិធី នេះមាន ការជួបជុំពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។

ឯកឧត្តម ឃួង ស្រេង និងលោកស្រី ក្នុងពិធីនោះបានរៀបចំ បូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃ សមា ទានសីលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។

សម្រាប់កម្មវិធីបុណ្យខាងលើនេះ នៅថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥វេលាម៉ោង ១៤និង៣០រសៀល ជួបជុំពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស១៥ និង០០នាទី នមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។លុះថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩វេលា ម៉ោង០៩និង០០នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្របង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានរយៈពេល១៥ថ្ងៃ ដែលថ្ងៃបិណ្ឌវេនទី១៥ជាថ្ងៃភ្ជំធំ ហើយពិធីបុណ្យនេះធ្វើឡើងដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅ ដល់វិញ្ញា ណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង ៧សណ្ដាន ដែលបានបែក កាយរំលាយដ្ឋានទៅកាន់លោកខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here