បុរសជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ បានចុះពីលើរថយន្តហើយបានមកស្រាតខោចេញ អង្គុយលើដងផ្លូវបង្ករភ្ញាក់ផ្អើល

0
252

ភ្នំពេញ៖បុរសជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំបានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវបង្ករភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនជាតិស្បែកខ្មៅខាងលើមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ តែបើតាមប្រភពពីសមត្ថកិច្ចប្រចាំការ គោលដៅខាងលើបានប្រាប់ថានៅមុនកើតហេតុ បុរសខាងលើបើករថយន្តម្នាក់ឯងម៉ាក ព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ2AS-3117ពីលិចទៅកើត លើផ្លូវសម្តេចជាស៊ីមខណៈមកដល់ចំណុចផ្លូវកែងខាងលើបានអែបរថយន្តទៅខាងស្តាំផ្លូវ រួចចុះដើរមកស្រាតខោចេញ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកដំណើរតាមដងផ្លូវតែម្តង ។

ក្រោយកើតហេតុ បុរសជនជាតិស្បែកខ្មៅខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់នាំខ្លួនទៅសាកសួរ នៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

ប្រភព៖ កូន ខ្លាតូច

LEAVE A REPLY

Please enter your comment!
Please enter your name here