អភិបាលខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំការរៀប ចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខសុវត្ថិ ពោលគឺការ ទប់ស្កាត់អោយបាននូវបទល្មើស ផ្សេងក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ

0
319

ភ្នំពេញ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំការរៀប ចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខសុវត្ថិ ពោលគឺការ ទប់ស្កាត់អោយបាននូវបទល្មើស ផ្សេងក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ ក្រោមអធិប តីភាពឯកឧត្តម សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោកអភិបាលរង លោកអធិការនគបាលខណ្ឌ លោកចៅសង្កាត់ទាំង៥ និងមន្រ្តីពាក់ព័ន្ធជាច្រើន នារសៀលថ្ងៃទីពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌព្រែកព្នៅ។

ឯកឧត្តម សុខ​ សម្បត្តិ ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំគណៈ បញ្ជាការឯក ភាពខណ្ឌ ត្រូវបានប្រជុំធ្វើឡើង ដើម្បីពង្រឹងសន្តិសុខការរៀបចំសណ្ដាប់ធ្នាប់ ល្បែងគ្រប់ប្រភេទ រួមទាំងល្បែងតាម Online ជូនប្រជាពលរដ្ឋឲ្យបានល្អនៅក្នុងតំបន់ខណ្ឌព្រែកព្នៅ ដោយឡែក សម្រាប់ខែនេះ គឺជាខែដែលបងប្អូន ប្រជាពលរដ្ឋបាន និងកំពុងប្រារព្ធនូវពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដី កំលាំងពាក់ព័ន្ធទាំងអស់ត្រូវតែ ពង្រឹងបន្ថែម នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅវត្តអារាម តំបន់កំសាន្តនានា ក៏ដូចជា ចាកចេញពីផ្ទះទៅកាន់បណ្ដាខេត្តនានា ដូច្នេះទេយើងត្រូវការពារ លំនៅឋានរបស់ពួកគាត់ ពិសេស លើបទល្មើសចោលកម្ម លួច ឆក់ ប្លន់ជាដើម។

ឯកឧត្តមអភិបាលខណ្ឌក៏បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះយើងបាន ដាក់កម្លាំង សមត្ថកិច្ចប៉ូលីស ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមវត្តអារាម ទាំង៥សង្កាត់ និងនៅកន្លែងផ្សេងៗទៀតនៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីធ្វើយ៉ាងណា ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវធ្វើដំណើរទៅវត្តអារាមដើម្បីធ្វើបុណ្យ  ក៏ដូចជាពលរដ្ឋ ដែលត្រូវ ធ្វើដំណើរកំសាន្តតាមវត្ត តំបន់រមណីយដ្ឋាននានា ។

ឯកឧត្តមអភិបាលខណ្ឌ ក៏ពាវនាវដល់បងប្អូនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នមុនចេញដំណើរកំសាន្ត និងទៅ វត្តអារាមនានា ចំពោះបញ្ហាគ្រោះអគ្គីភ័យ ដែលអាចកើតឡើងគ្រប់ពេល   ដើម្បីមានវិ ធានការ យ៉ាងណា បង្ការនិងទប់ស្កាត់ កុំឲ្យកើតឡើង នូវគ្រោះអគ្គិភ័យ ខណៈ ដែលគ្រោះមហន្ត រាយនេះ នៅ តែកើតមាន ។ ចំណែកបញ្ហាគ្រឿង ញៀនគឺជាបញ្ហាប្រឈមមួយ ដែលតម្រូវឲ្យ អាជ្ញាធរក៏ដូចជា សមត្ថកិច្ច ទាំងអស់ ត្រូវរួមសហការ គ្នាដើម្បីទប់ស្កាត់ ពិសេសអនុវត្តអោយបានទៅតាមការ ណែនាំរបស់ សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវ ធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់នូវគ្រឿងញៀន នៅតាមបណ្តា ភូមិសង្កាត់ ទាំង៥សង្កាត់ សង្កាត់ពន្សាំង សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ និងសង្កាត់គោរកា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here