ក្រសួង បរិស្ថាន បេីកវគ្គ ហ្វឹកហ្វឺន មន្រ្តី មុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»

0
425

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលានាយទាហានសកម្ម នៅខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន សហការជាមួួយសាលា នាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ បេីកវគ្គ ហ្វឹកហ្វឺន មន្រ្តី មុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ប៊ុត សុភាព នាយក សាលា នាយទាហានសកម្មត្មាតពង បានថ្លែងអំណរគុណក្រសួងបរិស្ថាន ដែល បានសហការ ជាមួយ សាលា នាយទាហានសកម្មរៀបចំវគ្គហ្វឹកហ្វឺន ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» បាន៨វគ្គ រួមទាំងវគ្កហ្វឹកហ្វឺន ដែលបេីកដំណេីរការនាពេលនេះ។ នៅក្នុង វគ្គនេះ មន្រ្តី ឧទ្យាន នុរក្ស ចំនួន៦០នាក់ មកពីតំបន់ការពារធម្មជាតិ នៅក្នុងខេត្តចំនួន១៦ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ហ្វឹកហាត់ រយ:ពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ដល់ ថ្ងៃ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លេីមុខវិជ្ជា អប់រំចិត្ត សាស្រ្ត យុទ្ធវិធី សព្វាវុធ វិស្វកម្ម សង្គ្រោះ បឋម លំហាត់ របៀប បាញ់ ក្បាច់ គុណ កងយោធពលខេមរភូមិន្ទ និងកីឡា យោធា ការរស់នៅ ក្នុង តំបន់ព្រៃ និងធ្វេីលំហាត់យុទ្ធវិធី ឧទរជីវិត នៅតំបន់គីរីរម្យ ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញ យ៉ាងច្បាស់ អំពីកិច្ច ខិត ខំ ប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុង វិស័យ យោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមាន សមត្ថភាពនិង គុណធម៌ ខ្ព ស់ បន្ថែមទៀត នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង ធន ធាន ធម្ម ជា តិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានបន្ថែម ថាសមិទ្ឋិផលទាំងនេះអាចសម្រេចទៅបាន ក៏ អាស្រ័យ ដោយប្រទេសយើ ងមានសុខសន្តិភាព ស្ថេរភាពសង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍ លើ គ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ជាមួយគ្នា នេះ ឯកឧត្តម បានបញ្ជាក់ ថា សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថាន បានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យ ស្រលា ញ់ ខ្លួនឯង មាន មោទន ភាព ជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិត ថ្នាក់ ដឹក នាំ រហូត ដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាង ប្រទេស ដ៏ទំនើប មួយ ដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោ យ ធា នា បាននូវនិរន្តភាព បរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា ថ្វីត្បិតតែវគ្គហ្វឹកហ្វឺនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្ត្រល្បាតក្នុង ត្បាត ក្នុង តំ ប ន់ ការពារធម្មជាតិ» មានរយៈពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់ បំផុតសម្រាប់ការកសាង សមត្ថភា ព ជំនា ញ ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្ត ជាក់ ស្តែង នៅ ទីវាល។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកនូវចំណេះដឹងដែលយោធាចារ្យ និងគ្រូ ឧទ្ទេសទាំងអស់ បានបង្ហាត់បង្រៀនប្រកបដោយសម្បជញ្ញៈ និងការទទួលខុសត្រូវខ្ពស់ សម្រាប់យក ទៅ បំពេញ ភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here