ក្រឡាប់រថយន្ត​យី​ឌុប​ដឹក​ដំឡូង​បណ្តាលអោយ រងរបួសកម្មករ​ ស្រាល​និង………

0
421

ខេត្តក្រចេះ៖ ព័ត៌មាន​បឋមបានអោយដឹងថា នៅវេលា​ម៉ោង១២ៈ១៥នាទី ថ្ងៃទី៧ខែវិច្ឆកាឆ្នាំ២០១៨នេះ មាន​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មួយគ្រឿង​បាន​រេ​ចង្កូត​ក្រឡាប់​នៅត្រង់ចំនុច​ភូមិ​ជើង​ឃ្លេ ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

ហេតុការណ៍​នេះ​បណ្តាល​ធ្វើ​ឲ្យ​កម្មករ​ដក​ដំឡូង​មនុស្ស​ជិះ​រងរបួស ស្រល​និង​ធ្ងន់​សរុប​ទាំងអស់​ចំនួន២៨នាក់ របួសធ្ងន់​ម្នាក់​និង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ចំនួន៥នាក់​ក្នុងចំណោម​អ្នកជិះ២៨នាក់។

តាម​ការសាកសួរ​ពី​មន្ត្រីប៉ូលិស​នគរបាល​ឃុំ២ធ្នូ​ទៅ​ជនរងគ្រោះ បានបញ្ជាក់​ប្រាប់​បណ្តាល​មកពី​តា​កុង​ឡាន​លើក​ទូរស័ព្ទ​និយាយ​ទើប​រេ​ចង្កូត​ធ្វើ​ឲ្យ​រថយន្ត​នោះ​ក្រឡាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​ខាងលើ​នោះ។

ហេតុនេះ​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​គោលដៅ​នោះ​ជួយ​ចាត់ចែង​រៀបចំ​ដោយ​យកចិត្តទុកដាក់​ចំពោះ​ហេតុ​កា​នេះ​កើតឡើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here