ពិតជារំភេីប និងអស្ចារ្យណាស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កោះប្រជុំរដ្ឋមន្ត្រី៥ក្រសួងស្តារ និងអភិវឌ្ឍ….

0
322

ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំស្ថានីយ៍បូមទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ថោង សុខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ចម​ ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងសិប្បកម្ម និងឧស្សាហ៍កម្ម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ក្រក្រសួងធនធានទឹក ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាព និងមន្ទីរពាក់ព័ន្ធនានា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅសិក្សាគម្រោង គឺ កែលម្អឆ្នេរសមុទ្រឲ្យវិលមកស្ថានភាពដើមវិញ គ្រប់គ្រងលើបញ្ហាទឹកកង្វក់ និងទឹកភ្លៀង ដែលហូរចូលសមុទ្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងខេត្តព្រះសីហនុ ។

គួរំលឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ បានរិះគន់យ៉ាងខ្លាំង ទៅលើបញ្ហាប្រព័ន្ធលូទឹកកង្វក់សំរាម ផ្លូវខូចនឹងសន្តិសុខសណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ គិតគូពីប្រមុខរាជរដ្ឋភិបាល មកដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំស្ថានីយ៍បូមទឹកកខ្វក់ ព្រមទាំងប្រាប់បងប្អូនប្រជាពលរដ្ឋក្នុង ខេត្ត ព្រះសីហនុទាំងអស់ កុំឲ្យមានការបារម្មណ៍ពីព្រោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែរៀបចំឲ្យមានភាពល្អប្រសើនៅក្នុងពេលឆាប់ៗ ខាងមុខនេះ ៕

ប្រភព៖ ជា សុផារ៉ា-Chea Sophara

LEAVE A REPLY

Please enter your comment!
Please enter your name here