ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ចកា ឆ្នាំ២០១៨នេះ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការ បង្ហាញមុខក្រុមជនសង្ស័យចំនួន៦នាក់ ករណីលួចរថយន្ថ និងទទួលផលចោរកម្ម ដកហូត រថយន្ថចំនួន៧គ្រឿង និងម៉ូតូ៦គ្រឿង រួមនិងសំភារៈមួយចំនួនធំសម្រាប់ធ្វើសកម្មភាព។
ក្រោយពីការបង្ហាញមុខជនសង្ស័យ សមត្ថកិច្ច បានឲ្យជនសង្ស័យធ្វើត្រាប នៃសកម្មការ កាចករថយន្តរួម ក៏ បញ្ចូនជនសង័យទាំង៦នាក់នោះ ទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំង៦នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ពីបទលួចរថយន្ត និងទទួលផលចោរកម្ម ៕ប្រភពFB