នេះ​ជា​ល្បិច​បោក​ថ្មី ប្រយ័ត្ន​ចាញ់បោក ! ទូរស័ព្ទ​ថា ត្រូវ​រង្វាន់ Power Bank តែ​ពេល​ទៅយក………….

0
372

(កំពង់ធំ)៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹង​ថា ក្រោយពីទទួលពាក្យបណ្តឹង​ពី​ជនរងគ្រោះ នៅរសៀល​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបាន​ដឹកនាំ​កម្លាំង ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ចុះទៅពិនិត្យ​ទីតាំង​ក្រុមហ៊ុន DUVERA KITCHEN Cambodia នៅ​សណ្ឋាគារ​ដំរី​ជាន់ខ្លា វ​ល្លិ៍​មាស នៅ​ជា​ន់ទី១ ។

ក្រោយ​ពីមាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន ត្រូវបាន​ក្រុមហ៊ុន​ទាក់ទង​តាម​ទូរស័ព្ទ ប្រាប់ថា ត្រូវ​រង្វាន់ Power Bang (ដុំ​បញ្ចូលភ្លើង​ទូរស័ព្ទ) ដើម្បី​បញ្ចោ​ត​ឲ្យ​ពួកគាត់ ចូលទៅ​ទីតាំង​របស់ខ្លួន ងាយស្រួល​បង្ខំ​ឲ្យ​ទិញ​សម្ភារ​ដែលមាន​តម្លៃ​ចាប់ពី១ពាន់​ដុល្លារ រហូតដល់​ទៅ៣ពាន់​ដុល្លារ តាមរយៈ​ការចាប់​ឆ្នោត ដែល​ត្រូវបាន​គេ​រៀប​ជា​អន្ទាក់​នោះ ប្តឹង​មក​សមត្ថកិច្ច ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិត​ឈិន ខេ​ម​បូ​ឌា (DUVERA KITCHEN Cambodia) ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ លោក អ៊ិត សុធា ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ដោយ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម។

កម្លាំង​របស់លោក បាន​ចុះ​ពិនិត្យ​ទីតាំង​ដាក់តាំង​លក់​សម្ភារ ក្នុង​ស​ណ្ឋា​ការ​យ៉ាងស្ងាត់ៗ និង​ក្នុង​បន្ទប់តូចៗ ដែល​មិនបាន​បើកចំហរ​ជា​សាធារណៈ គឺ​បាន​ប្រទះឃើញ​ម៉ាស៊ីន​ម៉ាស្សា​ខ្នង បំពង់​ចំ​ម្រោះ​ទឹកស្អាត ឆ្នាំ​ដាំបាយ ជើង ក្រាន រួមទាំង​ថ្នាំ​មួយចំនួន។ ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាស​អង់គ្លេស ខ្លះ​ភាសា​ចិន តែ​បុគ្គលិក​ប្រចាំការ​បាន​ប្រាប់ថា ជា​ផលិតផល​របស់​អាមេរិក​កាំ​ង​ទាំងអស់ ក្នុងនោះ​សមត្ថកិច្ច ក៏បាន​នាំ​នារី​ដែលជា​បុគ្គលិក​ក្រុមហ៊ុន ចំនួន៧នាក់ មក​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផងដែរ។

ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​នេះ បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ មាន​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិត​ឈិន ខេ​ម​បូ​ឌា ទាក់ទង​តាម​ទូរស័ព្ទ​ថា ត្រូវ​រង្វាន់ Power Bank ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ខាងលើ។ លុះ​មកដល់ ពួកគេ​បាន​និយាយ​រៀបរាប់​ពី​ផលិតផលផ្សេងៗជា​ហូរហែរ បន្ទាប់មក​ក៏បាន​ឲ្យ​ជនរងគ្រោះ​ដេក​លើ​ផ្ទាំង​ម៉ាស្សា​ខ្លួន ដែល​ប្រើប្រាស់ ដោយ​ចរន្តអគ្គិសនី ក្រោយមក​ក៏បាន​យក​សន្លឹកឆ្នោត​ជាច្រើន​សន្លឹក ឲ្យ​ចាប់ឆ្នោត​ដើម្បី​ទទួលបាន​រង្វាន់​ធំ។

ក្រោយពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន នាំគ្នា​ហ៊ោ​ត្រេកអរ​នឹង​ការ​ត្រូវ​រង្វាន់​ធំ ដែលមាន​តម្លៃ​ជាង២ពាន់​ដុល្លារ តែ​ត្រូវបាន​បញ្ចុះតម្លៃ​ត្រឹម​ជាង១ពាន់​ដុល្លារ។ ខណៈពេល​ត្រូវ​រង្វាន់ មាន​បុគ្គលិក​ដើរតួ​សម្តែង ទាក់ទង​ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់គេ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់ថា ជនរងគ្រោះ​ជាម​នុស្ស​សំណាងល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង១ពាន់​ដុល្លារ ដើម្បី​បង្ខំ​ឲ្យ​ជនរងគ្រោះ​ទិញ​សម្ភារៈ​ទាំងនោះ​ភា្លមៗ ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពិភាក្សា​ពី​ក្រុមគ្រួសារ​ឡើយ តែបើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ​ប្រាក់​កក់១០០ដុល្លារ។

ជនរងគ្រោះ បានបញ្ជាក់​បន្តថា ទំនិញ​អន់​បំផុត​ដែល​លក់​បើ​គិតពី​តម្លៃ​គឺ​ថោក តែ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន ប្រើ​មធ្យោបាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​ចាកចេញ​ទៅណា ឬក៏​សួរនាំ​អ្នកណា​ឡើយ សូម្បីតែ​ទូរស័ព្ទ​ក៏​មិន​ឲ្យ​ជនរងគ្រោះ​ទាក់ទង​បានដែរ តែបើ​អត់លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹងមាន​លុយ​ឲ្យ​ខ្ចី​បន្ថែមទៀត។ ដោយឡែក ឆ្នោត​ក្រោយពី​ចាប់បាន គឺ​ឲ្យ​ជនរងគ្រោះ​ចុះហត្ថលេខា រីឯ​រង្វាន់​ដែល​ត្រូវបាន​ហ្នឹង មិនបាន​ឲ្យ​ទេ គឺ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន់ផ្សេងៗស្មើនឹង​តម្លៃ​ទំនិញ​ហ្នឹង​ដែរ។

នេះ​ជា​ល្បិច​បោក​ថ្មី សន្លឹកឆ្នោត គឺ​ត្រូវ​ទាំងអស់ គ្មាន​សន្លឹក​ណា​មិនត្រូវ​នោះទេ។ បន្ទាប់ពី​ត្រូវ​ហើយ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន​មានតម្លៃ​ស្មើនឹង​រង្វាន់។ យ៉ាងណាក៏ដោយ សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ទាំងនេះ ស្ថិតក្រោម​ការសួរនាំ ដើម្បី​ចាត់ការ​តាមច្បាប់៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here