មួយករណីទៀតនៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា បណ្តាលអោយមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល ដោយរថយន្តធំ និងឡានតួរីស

0
291

ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៣,១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖មានរថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ
ព្រះសីហនុ 3A – 8169 ទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះជាមួយរថយន្តតួរីស ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ2A-4804 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីរថយន្តសាំយ៉ុងមានមនុស្ស០៥នាក់រងរបួស ក្នុងនោះមាន០៤នាក់រងរបួសធ្ងន់ រួមមាន៖

១/ អ្នកបើកបររថយន្តសាំយ៉ុង ភេទប្រុស ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់
២/ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់
៣/ឈ្មោះ មិល ស្រីមុី ភេទស្រី អាយុ១៩ឆ្នាំទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់
៤/ឈ្មោះ អុឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅខេត្តកំពង់ស្ពឺ រងរបួសធ្ងន់
៥/ ឈ្មោះ ស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅ ខេត្តកំពង់ចាម រងរបួសស្រាល
ចំណែកអ្នកបើក បររថយន្តហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុកម្លាំង កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ402 និងនគរបាលប៉ុស្តិបានចុះអន្តរាគមន៍និងចាត់ចែងនាំជនរងគ្រោះទៅមន្ទីរពេទ្យ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here