រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAIMF នៅដើមខែធ្នូឆ្នាំនេះ

0
292

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញតាមរយះលេខាធិការដ្ឋាន រៀបចំមហាសន្និបាត របស់សមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារ បច្ចុប្បន្នភាព ដើម្បីត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាតAIMF លើកទី៣៩ដែលរាជធានី ភ្នំពេញធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖មកដល់ពេលនេះ យើងបានរៀបចំការងារបានមួយចំនួនធំហើយស្ដីពី    វឌ្ឍនភាពនៃការងារ ត្រៀមរៀបចំនេះ ដែលនឹង មានតំណាងទីក្រុងចំនួន៣០៤ ចូលរួម។ ឯកឧត្តមអភិបាលបានជំរុញអោយមន្ត្រីពាក់ពន្ធ័ពិភាក្សា ផ្តល់យោបល់ ឲ្យបានស៊ីជំរៅលើការងារដែលនៅសេសសល់ឲ្យបានរួចរាល់តាមការគ្រោងទុក។

កិច្ចពិភាក្សា ក៏បានបង្ហាញពីពង្រាងកម្មវិធីសំរាប់កិច្ចប្រជុំAIMFលើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី ២ទី៣ ទី៤ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះក្រោមប្រធានបទ៖ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហា ប្រ ឈម និងការស្ថាបនាទីក្រុងឡើងវិញ ។ជាមួយគ្នានេះក៏ស្រប គ្នានឹងខួបលើកទី៤០ នៃការបង្កើត សមាគមAIMF នឹងស្របគ្នានៃខួបលើកទី៤០របស់រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៏។

សូមបញ្ជាក់ថា៖រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៏របស់AIMFក្នុងកិច្ចប្រជុំលើកទី៣៨របស់AIMFនៅទីក្រុងលីល ប្រទេសបារាំងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅបានជ្រើស រើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។នេះជាឧិកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុងដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៏រហូតមានការអភិវឌ្ឍន៏រីចំរើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here