សាហាវម្លេះ!!! កូនទាញដាវកាប់ឪពុករបួសធ្ងន់ កាប់ម្តាយរបួស ស្រាល ត្រូវ​សមត្ថកិច្ចចាប់ដាក់ច្រវ៉ាក់ជើង នឹងខ្នោះដៃភ្លាមៗនៅស្រុក​បាណ​ន់

0
1054

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ចំណុច​ត្រាំសសរ​ ស្ថិត​ក្នុងភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ លុយ ​ធី អាយុ​២៦​ឆ្នាំ រស់នៅ​ចំណុច​ខាងលើ​ ។ ជន​នេះ​ បាន​យក​ដាវ​សា​មូ​រ៉ៃ​ចំនួន​ ២​ដើម​កាប់​ទៅ​លើ​ឪពុក​របស់​ខ្លួន​ឈ្មោះ​លុយ ​វ័​រ អាយុ​៦៧​ឆ្នាំ បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង ម្តាយ​ឈ្មោ​ស៊ុន ភាន​ អាយុ​៦២​ឆ្នាំ រង​របួសស្រាល​ ។ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ​បន្ទាប់​​ពី​កើតហេតុ​។

ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​តិរច្ឆាន​រូប​នេះ​កាប់​ឪពុក​ម្ដាយ​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​ទេ​។ ប៉ុន្តែ​បើ​តាម​ក្រុម​គ្រួ​សារបាន​ផ្ដល់​ចម្លើយ​បឋម​ដល់​សមត្ថកិច្ច​ថា ជន​ដៃដល់​រូប​នេះ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​រូប​នេះ​អំពី​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​ហិ​ង្សា​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​។ លោក​បាន​និយាយ​ថា ក្រុម​គ្រួសារ​អះអាង​ថា ជន​ដៃដល់​ជា​មនុស្ស​មិន​គ្រប់ទឹក តែ​យើង​កំពុង​ស្រាវជ្រាវ​ថា តើ​ការ​អះអាង​នេះ​ មាន​លិខិតបញ្ជាក់​ច្បាស់លាស់​ពី​គ្រួ​ពេទ្យ​ឬ​អត់ ?​។

លោក​បាន​បញ្ជាក់​ថា ពេល​នេះ​យើង​មិន​ទាន់​បាន​ចម្លើយ​ឲ្យ​ជាក់លាក់​ពី​ជន​ដៃដល់​នៅឡើយ​ទេ រីឯ​ឪពុក​ម្ដាយ​ដែល​រង​គ្រោះ​ក៏​យើង​មិន​ទាន់​បាន​ចម្លើយ​ដែរ​។ ព្រោះ​ពេល​នេះ​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​កំពុង​ព្យាយាម​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ ដែល​​នាំ​ឲ្យ​កូនប្រុស​តិរច្ឆាន​រូប​នេះ​ កាប់​ឪពុក​ម្ដាយ​ខ្លួនឯង​យ៉ាង​ឃោរ​ឃៅ​នេះ​ហើយ​៕

ដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here