ជិះរថយន្តក្រុងទៅស្រុកកំណើតដោយមិនអស់បា្រក់ រាជរដ្ឋាភិបាល បានបញ្ចេញរថយន្តក្រុងចំនួន១២០គ្រឿង ត្រៀមដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ

0
355

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន ១២០គ្រឿង សម្រាប់់ត្រៀមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅជួបជុំបងប្អូននៅឯស្រុកកំណើត នៅតាមបណ្តាខេត្ត ក្រុងនានា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមិនគិតថ្លៃ និងចេញដំណើរចាប់ពីម៉ោង៥៖៣០នាទីព្រឹកតទៅ។


ក្នុងនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវសូមឲ្យម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ មេត្តាកុំដំឡើងថ្លៃសេវាដឹកជញ្ញូនដើម្បីចូលរួមចំណែក សម្រួលការលំបាករបស់ប្រជាពលរដ្ឋ៕

ដោយ NCNDialy 

LEAVE A REPLY

Please enter your comment!
Please enter your name here