ជនដៃដល់មួយក្រុមចាក់មួយកាំបិតស្លាប់នៅនឹងកន្លែង រីឯមិត្តភក្តិរបស់ខ្លួន ៤នាក់ផ្សេងទៀត ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

0
364

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ យុវជន២ក្រុម មានគ្នា៤ទៅ៥នាក់ មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ឈានដល់ការប្រើអំពើហឹង្សា នៅតាមដងផ្លូវជាតិលេខ7 ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងករណីខាងលើ ភាគីខាងជនរងគ្រោះ មានគ្នា ៥នាក់ ម្នាក់ត្រូវបានជនដៃដល់ចាក់មួយកូនកាំបិតស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល រីឯក្រុមបង្ករក៏បាននាំគ្នារត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

ភ្លាមៗនោះសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ យកមកសាកសួរនៅអធិការស្រុកសំបូរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រារកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។

(សូមបញ្ជាក់ថា ចំពោះជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង៤នាក់ គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ដែលត្រូវជនដៃដល់ចាក់សម្លាប់ មិនមែនជាក្រុមជនបង្ករនោះឡើយ ។)

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here