សង្កាត់ពន្សាំង បើកយុទ្ធនាការរើសសំរាមនៅរម្មណីយដ្ឋានវត្តភ្នំរាប ដើម្បីសោភ័ណ្ឌភាពរម្មណីយដ្ឋានស្អាត់ ទេសចរណ៍ស្អាត

0
393

(ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោក ឃុត ឃី ស្មៀនសង្កាត់ និងលោក ផាន ភណ្ឌ អនុប្រធានសហភាពសហព័ន្ធយុវជនសង្កាត់ពន្សាំង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យបឹងប្រិយ៍ទាំងអស់ ប្រជាកាពារ សម្ថតកិច្ច បានចូលរួមបើកយុទ្ធនាការ រើសសំរាមនៅ តាមទីធ្លាប្រាសាទវត្តភ្នំរាប មានដូចជា ក្នុងស្រះទឹក នៅតាមរបងវត្ត  និងប្រាសាទនានា ដែលបានហើរ និងពិការលក់ដូររបស់អាជិវករនៅទីនោះ ។ នៅរម្មណីយដ្ឋានវត្តភ្នំរាប ជាកន្លែងមួយដែលមានប្រជាពលរដ្ឋនិយមចូលចិត្តកមលេងនៅទីនោះណាស់ ហើយពិសេសនោះក៏មានជនបរទេសជាច្រើននាក់ដែរ មកទស្សនាប្រាសាទ វិមានសួគ៍ និងប្រាសាទវិមានពេជ្រ ។

លោក ឈួន ឆាំ បានមានមតិខ្លះៗទៅកាន់សិស្សានុសិស្សទាំងអស់ ក៏ដូចអ្នកលក់នៅទីនោះ  ឲ្យចេះស្រឡាញ់បរិស្ថាន និងសម្អាត់នៅពេលដែលយើងលក់ដូ ត្រូវចេះវេបខ្ចប់សំរាមឲ្យបានល្អ យកទុកដាក់ក្នុងធុងសំរាម ដើម្បីឲ្យខាងក្រុមហ៊ុនស៊ីទ្រីគេមកប្រមោលយក ។

លោកបានបន្ថែមថា ព្រោះបើយើងមិនជួយសម្អាតទេ នឹងធ្វើទីនេះ កង្វក់មើលទៅឃើញតែសំរាម វាអាចឲ្យយើងបាត់អត្ថប្រយោជន៍ជាច្រើន ដោយគេមិនសូវមកលេងទីនេះ ។ ម្យ៉ាងទៀតយុទ្ធនាការរើសសំរាមនេះ ក៏បានបង្ហាញឲ្យបងប្អូនប្រជា ពលរដ្ឋដែលនៅទីនោះ ទាំងអស់បានជ្រាបអំពីបរិស្ថានស្អាត និងចូលរួមថែរក្សាអនាម័យ ធ្វើឲ្យមានបរិស្ថានល្អ ក្នុងការរក្សាសោភ័ណភាពរបស់រម្មណីយដ្ឋានវត្តភ្នំរាប ឲ្យដូចជាផ្ទះរបស់ខ្លួន ក៏ដូចជា ផ្ទះដ៏ធំរបស់យើងទាំងអស់គ្នា ។

ក្នុងនោះដែរ លោក ផា សុភ័ណ្ឌ អនុប្រធានសហភាពសហព័ន្ធយុវជនពន្សាំង បានជម្រាប ឲ្យដឹងថា ក្នុងនាមលោកជាគ្រួសារ នៃសហភាពសហព័ន្ធយុវជនសង្កាត់ពន្សាំង ក៏ដូចជារូប លោកផ្ទាល់ មានសេចក្ដីរីករាយក្រៃលែង ដែលបានរៀបចំយុទ្ធនាការរើសសំរាមនេះ ជាពិសេសនោះ គឺមានការចូលរួមសហការយ៉ាងច្រើនកុះករពី លោកចៅសង្កាត់ លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សវិទ្យាល័យបឹងប្រិយ៍ អាជ្ញាធរ សមត្ថកិច្ច បងប្អូនជាជីវករ ប្រមាណជាង ១៥០នាក់ ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here