(ប៉ារីស) ក្នុងឳកាសបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីសនៅថ្ងៃដដែលនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរ(PC Lutece)នៃទីក្រុងប៉ារីសដើម្បីសិក្សាស្វែងយល់ និងដកពិសោធន៏លើការគ្រប់គ្រងចរាចរក្នុងទីក្រុងសំរាប់រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក្នុងការតំឡើងមជ្ឈ មណ្ឌលគ្រប់គ្រងចរាចរណ៏ក្នុងរាជធានីភ្នំពេញដែលស្ថិតក្នុងអាគាររដ្ឋបាលរាជធានីភ្នំពេញតែម្តង។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងដែរថា៖រាជធានីភ្នំពេញស្វា គមន៏ចំពោះការជួយឧបត្ថម្ភពីទីក្រុងប៉ារីស ជាពិសេសលើការកែលំអរប្រពន្ធ័ចរាចរឲ្យកាន់តែប្រសើរឡើង យើងស្វាគមន៏គ្រប់ដៃគូអភិវឌ្ឍន៏។
ឯកឧត្តម បន្តថា៖ក្នុងនាមអជ្ញាធររាជធានីភ្នំពេញ យើងនឹងបន្តពង្រឹងបន្ថែមនូវកិច្ចសហការគាំទ្រ សម្របសម្រួល និងគាំពារផលប្រយោជន៏ស្របច្បាប់ដល់ក្រុមហ៊ុនបារាំងទាំងអស់ដែលបានមកវិនិយោគនៅរាជធានីភ្នំពេញដើម្បីឲ្យការវិនិយោគប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហស័។យើងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលបច្ចុប្បន្ន កម្ពុជានឹងបន្តសំរេចបាននូវកំណើនសេដ្ឋកិច្ចដោយរក្សាបាននូវ ស្ថេរភាព និងសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏ផ្នែកវិនិយោគ និងពាណិជ្ជកម្ម៕