ព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំស្ថានីយ៍បូមទឺកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅសិក្សាគម្រោង គឺ កែលំអរឆ្នេរសមុទ្រឲ្យវិលមកស្ថានភាពដើមវិញ គ្រប់គ្រងលើបញ្ហាទឹកកង្វក់ និងទឹកភ្លៀង ដែលហូរចូលសមុទ្រ ទាកទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ ។
គួរំលឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ បានរិះគន់យ៉ាង ខ្លាំងទៅលើបញ្ហាប្រព័ន្ធលូទឹកកង្វក់នៅខេត្តព្រះសីហនុ តែមកដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំស្ថានីយ៍បូមទឺកកខ្វក់ ព្រមទាំងប្រាប់បងប្អូនប្រជាពលរដ្ឋក្នុង ខេត្ត ព្រះសីហនុទាំងអស់ កុំឲ្យមានកាបារម្មណ៍ពីព្រោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែរៀបចំឲ្យមានភាពល្អប្រសើនៅក្នុងពេលឆាប់ៗ ខាងមុខនេះ ៕