បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨ . ២០១៩នៅវិទ្យាល័យបឹងប្រិយ៍ សង្កាត់ពន្សាំង

0
631

(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី​​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះនៅវិទ្យាល័យបឹងប្រិយ៍  បានបើកបវេសនកាលថ្មី ២០១៨-២០១៩​ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និង និង លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោកមន្រ្តីសាលា ខណ្ឌព្រែកព្នៅ សាលាសង្កាត់ យុវជន .ស.ស.យ.ក.តាមបណ្ដាសង្កាត់ពន្សាំង លោក​គ្រូ​ អ្នក​គ្រូ​ អាណាព្យាបាលសិស្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស​ជាច្រើននាក់ផងដែរ។ ហើយលោកអភិបាល ក៏បាននាំយកនូវថវិកាចំនួន១ លានរៀល ឧបត្ថម្ភដល់វិទ្យាល័យបឹងប្រិយ៍ និងសាលាបឋមប្រឹងប្រិយ៍ផងដែរ។

ស្ថិតក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ​គណៈអធិបតីក៏បានអាន​សារលិខិត​របស់សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានយ៉ាងក្បោះក្បាយជូន ដល់អង្គពិធីទាំងមូលបានស្ដាប់យល់ដឹងគ្រប់ៗគ្នា ព្រមទាំង​មានប្រសាសន៍សំណេះសំណាល​ ជាមួ​យ​សិស្សា​នុសិស្ស​ និង​ផ្ដល់នូវអនុសាសន៍​ និងដំបូន្មានល្អ​ៗ​ ដល់ក្មួយៗជាសិស្សានុសិស្ស​ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ក្លាយខ្លួនជាសិស្សពូកែ សិស្សល្អ កូនល្អដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ហើយត្រូវនាំគ្នាគោរពវិន័យ សាលានិងខិតខំត្រងត្រាប់ស្ដាប់ការណែនាំ​ពន្យល់ បង្ហាត់​បង្រៀន​ពីសំណាក់លោកគ្រូ​ អ្នកគ្រូ​ ដើម្បីក្រេបយកចំណេះដឹងល្អ​ៗ​ ព្រោះវិស័យអប់រំ​ គឺជាវិស័យអទិភាពដូចនេះ ស្នើរដល់ក្មួយៗជាសិស្សា​នុសិស្សទាំងអស់ត្រូវ តែខិតខំសិក្សារៀនសូត្រដើម្បីជា ទំពាំងស្នងឫស្សីនិងជាសរសរទ្រូង​នៃប្រទេសជាតិ​ផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលខន្ឌព្រែកព្នៅក៏ បានស្នើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ពោលគឺការប្រើប្រាស់គ្រឿងញៀន នាំអោយខូចសុខភាព និងខូចអនាគតយើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here